ព័ត៌មានជាតិ
ប្រាប់អ្នកផ្ទះថា ទៅចង ក សម្លាប់ខ្លួន តែមិនមានអ្នកជឿ ពេលបាត់យូទៅមើលឃើញស្លាប់មែន
បុរសម្នាក់សង្ស័យមានជំងឺសរសៃប្រសាទ បានប្រាប់ក្រុមគ្រួសារថា ទៅចង ក សម្លាប់ខ្លួន តែមិនមានអ្នកជឿ ដល់ពេលទៅមើលឃើញចង ក ជាប់នឹងប្រហោងឥដ្ឋខ្យល់ផ្ទះជួលមួយកន្លែង ស្លាប់បាត់បង់ជីវិតទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាកាត់ទម្លាក់យកសពចុះមកក្រោម ជួយសង្គ្រោះ តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចខាងក្រោយផ្ទះជួលមួយកន្លែង ជាប់ផ្ទះជនរងគ្រោះ ខាងក្រោយផ្សារដីហុយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ គង់ ចន្ទរស្មី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅនិងមានស្រុកកំណើតនៅកន្លែងកើតហេតុ។
តាមការរៀបរាប់ពីប្អូនស្រីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា បងប្រុសរបស់គាត់ទើបនឹងចេញពីមណ្ឌលកែប្រែរយ:ពេលជាងមួយខែ ដោយបងប្រុសគាត់ធ្លាប់ប្រើប្រាស់គ្រឿងញៀន ទើបយកទៅមណ្ឌលកែប្រែឱកាសខ្ញុំដើម្បីបន្សាបគ្រឿងញៀន។

ប្រភពដដែរបានបន្តទៀតថា ក្រោយពីចេញពីមណ្ឌលវិញ បងប្រុសរបស់គាត់ដូចជាមានបញ្ហាប្រព័ន្ធសរសៃប្រសាទជាប់ខ្លួន ព្រោះកន្លងមក ឲ្យតែបានផឹកស៊ីម្តងៗ បងរបស់គាត់តែងតែរករឿងក្រុមគ្រួសារពីនេះពីនោះរហូតមិនចេះចប់ឡើយ។ ហើយមុនកើតហេតុ បងប្រុសរបស់គាត់បានប្រាប់ក្រុមគ្រួសារថា ទៅចង ក សម្លាប់ខ្លួន តែមិនមានអ្នកជឿ លុះដល់ម៉ោងកើតហេតុ ក៏នាំគ្នាដើរទៅមើលឃើញជនរងគ្រោះបានយកអាវដែលពាក់ជាប់នឹងខ្លួន យកមកចង ក ជាប់នឹងប្រហោងឥដ្ឋខ្យល់ ក្រោយផ្ទះជួល ស្លាប់បាត់បង់ជីវិតទៅហើយ ទើបបង្កឱ្យមានការភ្ញាក់ផ្អើល ហើយរាយការណ៍ជូនសមត្ថកិច្ចរួចនាំគ្នាកាត់អាវទម្លាក់យកសពចុះមកក្រោម ដើម្បីសង្គ្រោះបឋម អស់រយៈពេលជាងកន្លះម៉ោងទើបដឹងថា ជនងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅផ្នែកជំនាញចុះមកធ្វើកោសល្យវិច័យនិងឲ្យលោកគ្រូពេទ្យយកសំណាកជនរងគ្រោះពិនិត្យដើម្បីងាយស្រួលប្រគល់ជូនឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


