ព័ត៌មានជាតិ
ចាប់ខ្លួនបុរសម្នាក់តាំងខ្លួនជាជំនួយការចៅក្រមបោកយកប្រាក់ពលរដ្ឋខ្ទង់ម៉ឺនដុល្លារ
សមត្ថកិច្ចកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត នៅថ្ងៃទី ៩ ខែមិថុនានេះ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលតាំងខ្លួនជាជំនួយការចៅក្រម ហើយបោកប្រាស់យកប្រាក់ពីប្រជាពលរដ្ឋច្រើននាក់ខ្ទង់ម៉ឺនដុល្លារ។
ការឃាត់ខ្លួន បានធ្វើឡើងតាមពាក្យបណ្ដឹងជនរងគ្រោះ ៣ នាក់ ឈ្មោះ ស៊ុ ម៉ាលី ភេទស្រី អាយុ២៦ឆ្នាំ ឈ្មោះ វុទ្ធីវណ្ណថា ភេទប្រុស អាយុ ២៩ ឆ្នាំ និង សួន ស៊ីម៉ាប់ អាយុ ៤១ឆ្នាំ។

បុរសជនសង្ស័យ មានឈ្មោះ នី ឆេងឡេង អាយុ ២៤ ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានតាំងខ្លួនជាជំនួយការចៅក្រម នៅសាលាដំបូងខេត្ត ហើយដើរឃោសនារត់ការឯកសារផ្សេងៗ ជាថ្នូរនឹងការយកលុយថ្លៃសេវាពីពលរដ្ឋខ្ទង់ម៉ឺនដុល្លារ។ ជនសង្ស័យក្រោយពីឃាត់ខ្លួនហើយបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីសួរចម្លើយបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងទទួលការងារយុត្តិធម៌ បានបញ្ជាក់ឱ្យដឹងថា “បុរសជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ រូបគេបានមកធ្វើការផ្នែកជំនួយការចៅក្រមនៅសានលាដំបូងខេត្តបន្ទាយមានជ័យ រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ រូបគេបានបោកយកប្រាក់អ្នកនៅក្នុងក្រុងប៉ោយប៉ែតបានជាបន្តបន្ទាប់ ដោយរូបគេអះអាងថា ខ្លួនជាក្រឡាបញ្ជី និងជាជំនួយការផ្ទាល់របស់លោកចៅក្រម អាំង ចិន្ដា ពេលនោះមានមនុស្សជាច្រើនជឿជាក់លើរូបគេ ហើយបានពឹងពាក់ខ្លួនឱ្យជួយរត់ការប្លង់ដី ដោយឱ្យប្រាក់ចំនួន ២ ៨០០ដុល្លារ អ្នកខ្លះឱ្យរត់ការធ្វើស្លាកលេខរថយន្ត និងដោះស្រាយម៉ូតូ រូបគេយកប្រាក់ ១ ៣០០ ដុល្លា និងអ្នកខ្លះទៀតឱ្យរត់ការរឿងលែងលះប្ដី ប្រពន្ធ រូបគេយកប្រាក់បានចំនួន ១ ២៥០ដុល្លារ លុយទាំងនោះមិនបានលទ្ធផលអ្វីមកវិញព្រោះខ្លួនយកទៅចាយអស់”។
ក្រោយពីបានបញ្ចប់ការស៊ើបអង្កេតសមត្ថកិច្ចរកឃើញថា ជនសង្ស័យឈ្មោះ នី ឆេងឡេង ពិតជាបានប្រព្រឹត្តបទល្មើស ឆបោក ពិតប្រាកដមែន ហើយសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៧ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


