ព័ត៌មានជាតិ
ទុរេនសំឡូតមិនទាន់ដល់ខែផង មានអ្នកលក់តាមផ្សារក្រុងបាត់ដំបងព្រោងព្រាត
ក្នុងឱកាសចូលរួមវេទិកាពហុភាគីនៃបណ្តុំអាជីវកម្មទុរេន ស្រុកសំឡូត ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានលើកពីគម្រោងក្នុងការដាក់ទុរេនសំឡូត ជាទំនិញសម្គាល់ភូមិសាស្រ្តដើម្បីការពារផលប្រយោជន៍ និងការក្លែងបន្លំពីជនខិលខូច។
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានថ្លែងតាមរយៈវីដេអូលើផេកមន្ទីរកសិកម្មខេត្តបាត់ដំបងថ្មីៗនេះថា នៅដើមឆ្នាំ២០២១ មន្ទីរបានលើកពីគម្រោងក្នុងការដាក់ទុរេនសំឡូត ជាទំនិញសម្គាល់ភូមិសាស្រ្តដើម្បីការពារផលប្រយោជន៍ និងការពារអត្តសញ្ញាណទុរេនសំឡូត។

លោកថ្លែងថា ទុរេនសំឡូតនៅពាក់កណ្តាលខែមិថុនាចាប់ផ្តើមបានផល ដោយឡែកនៅតាមផ្សារនៅក្រុងបាត់ដំបងតាំងពីខែ ៣ ខែ ៤ មានអ្នកលក់មួយចំនួនបានលក់បន្លំបោកប្រាស់អតិថិជន ខណៈទុរេនសំឡូតមិនទាន់ទុំផង ដែលនាំឲ្យខូចតម្លៃផលិតផលពិតរបស់ទុរេនសំឡូត។
លោកបន្តថា នៅដើមឆ្នាំ ២០២១ មន្ទីរបានដាក់ចេញលិខិតដើម្បីគាំទ្រទុរេនស្រុកសំឡូត ក្លាយជាទំនិញកត់សម្គាល់ភូមិសាស្រ្ត ដើម្បីការពារអត្តសញ្ញាណទុរេនសំឡុតចៀងវាងការក្លែងបន្លំពីជនខិលខូច។
ស្រុកសំឡូត ដែលជាស្រុកដាំដុះទុរេនច្រើនជាងគេនៅខេត្តបាត់ដំបង លើផ្ទៃដីជិត៦០០ហិកតា។ លោក វិជិនា បានបន្តថា ទុរេនសំឡូតមានប្រវត្តិដាំជាច្រើនជំនាន់មកហើយ ហើយទឹកដីនេះមានអំណោយផលដោយសារជាអតីតទឹកដីមានការផ្ទុះភ្នំភ្លើង។
លោកប្រធានមន្ទីរកសិកម្មបានបន្តថា មន្ទីរកសិកម្មខេត្តបានបង្កើតបណ្តុំអាជីវកម្មទុរេនសំឡូត ដើម្បីប្រយោជន៍របស់បងប្អូនពលរដ្ឋអ្នកដាំដុះទុរេន។ ជាមួយគ្នានេះ ក៏បង្កើតស្ទីកគ័រ QR Code ភ្ជាប់ជាមួយឈ្មោះកសិករលើទុរេនលក់លើទីផ្សារការពារការក្លែងបន្លំ ហើយស្នើបងប្អូនរក្សាគុណតម្លៃនិងភាពស្មោះត្រង់ពេលលក់ដល់អ្នកទទួលទាន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


