Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខណ្ឌដូនពេញទទួល​អំណោយ​ជា​ថ្នាំលេប​គ្រុនផ្ដាសាយ គ្រុនក្ដៅ​ចំនួន៨០០​ឈុត​ពី​សប្បុ​រសជន​

បានផុស

នៅ

រដ្ឋបាល​ខណ្ឌដូនពេញ​បានទទួល​អំណោយ​ពី​ក្រុមហ៊ុន​អ៊ី​វ៉ា​(Eva) ផលិត​ទឹកកក​អនាម័យ និងលោក​អគ្គនាយក​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ រួមទាំង​សហការី បាន​សហការគ្នា​ផ្ដល់​ការឧបត្ថម្ភ​ជា​ថ្នាំលេប ប្រភេទ​បំបាត់​ការឈឺចាប់ ផ្ដាសាយ គ្រុនក្ដៅ សរុប​ចំនួន៨០០​ឈុត ដើម្បី​ចែកជូន​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ក្រីក្រ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ខណ្ឌដូនពេញ កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ បានទទួល​អំណោយ​ឧបត្ថម្ភ​ទាំងនោះ​ដើម្បីធ្វើការ​ចែករំលែក​ដល់​មន្ដ្រីរាជការ​ក្រោម​ឱវាទ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ កំពុង​ខ្វះខាត​ក្នុងដំណាក់កាល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កាច​សាហាវ​កូ​វីដ​១៩ ។​

ក្នុង​កាយវិការ​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ ក្រុមហ៊ុន​អ៊ី​វ៉ា ពិតជា​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋា​ភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែននាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ពិសេស​បាន​ចូលរួម​ចំណែ​ក​ដោយផ្ទាល់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់ឯកឧត្តម ឃួ​ង ស្រេង អភិបាលនៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ជួយ​សម្រាល​បន្ទុក​ក្នុងការ​ចំណាយ​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​មួយចំណែក​ទៀត របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង សំដៅ​ចូលរួម​ថែរក្សា​សុខុមាលភាព​ប្រជាជន តាមរយៈ​សកម្មភាព​ដ៏​ថ្លៃថ្លា​នេះ​ផងដែរ ។​

ក្នុងនាម​រដ្ឋបាល​ខណ្ឌ​ដូនពេញ និង​ក្នុងនាម​ប្រជាពលរដ្ឋ​ខណ្ឌដូនពេញ សូម​ជូនពរ​ដល់ លោក​អគ្គនាយក​ក្រុមហ៊ុន​អ៊ី​វ៉ា និង ឯកឧត្តម​អគ្គនាយក​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ ព្រមទាំង​សហការី សូម​ជួបប្រទះ​តែ​សេចក្ដីសុខ និង​ជោគជ័យ​គ្រប់​អាជីវកម្ម និង​ភារកិច្ច​៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម