ព័ត៌មានជាតិ
សមត្ថកិច្ចចំរុះចុះបង្ក្រាបស្រាយីហោតាំងគួយចំនួនជាង២៧.០០០ដបដែលបង្កឲ្យអ្នកផឹក៧នាក់ស្លាប់និងពុលរាប់សិបនាក់ទៀត
បន្ទាយមានជ័យ សមត្ថកិច្ចចំរុះចុះក្នុងនោះមានមន្ត្រីអាជ្ញាធរដែនដី សមត្ថកិច្ចអយ្យការ ពាណិជ្ជកម្ម និងសមត្ថកិច្ចជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (កបប)បានចុះបង្ក្រាបស្រាយីហោតាំងគួយចំនួនជាង២៧.០០០ដបដែលប្រមូលពីឆ្នាំទៅដែលបង្កឲ្យអ្នកផឹក៧នាក់ស្លាប់និងពុលរាប់សិបនាក់ទៀត នៅព្រឹក ថ្ងៃទី១៧ ខែមិថុនាឆ្នាំ ២០២១ នៅស្នាក់ការមន្ទីរពិសោធន៍សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានបំផ្លាញចោលអស់ហើយ។

ក្នុងពិធីចូលរួមកំទេចស្រានោះមាន លោកស្រីរស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ លោកគង់ សំសារ៉េត ព្រះរាជអាជ្ញាររងនៃអយ្យការអមសាលាដំបូងខេត្ត លោកប៉ុក ឡាជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត។

មន្ត្រីជំនាញបានប្រាប់ឲ្យដឹងថា ក្នុងពិធីបំផ្លាញចោលស្រាថ្នាំយីហោតាំងគួយនិងពាក់ព័ន្ធដែលបានបង្កពុលបណ្តាលឲ្យស្លាប់មនុស្សដល់ទៅ៧នាក់។ ដោយមានការសម្របសម្រួលពីថ្នាក់ដឹកនាំពីអាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រួមជាមួយសមត្ថកិច្ចជំនាញ ក.ប.កខេត្ត បានធ្វើសកម្មភាពចុះប្រមូលយកផលិតផលស្រាថ្នាំយីហោតាំង គួយចំនួន២.៣១៣យួរស្មើនឹង២៧.៧៥៦ដប នៅតាមទីតាំងលក់ចែកចាយក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតច្រើនជាងគេ ក្រុងសិរីសោភ័ណនិង ស្រុកម៉ាឡៃ ព្រមទាំងស្រុកខ្លះទៀត កាលពីក្នុងអំឡុងខែមិថុនាឆ្នាំ២០២០កន្លងមក។
មន្ត្រីជំនាញបានបន្តថា ផ្នែកតាមលទ្ធផលនៃរបាយការណ៍វិភាគលេខ០០៥៧៩១ និងលេខ០០៥៧៩៣ ចុះថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២០ ដែលចេញដោយមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (កបប) នានាបង្ហាញថា ក្នុងស្រាមានសារធាតុមេតាណុលខ្ពស់ហួសកម្រឹតដល់១៤%(អនុលោមភាព<០,២%) ដែលអាចបង្កឲ្យអ្នកទួលទានច្រើនអាចពុលស្លាប់។

នេះជាធាតុចូលដ៏សំខាន់បង្ហាញឲ្យឃើញច្បាស់ថា ស្រាថ្នាំយីហៅតាំងគួយនិងពាក់ព័ន្ធ នេះពិតជាមានសារធាតុពុលដែលបណ្តាលឲ្យមនុស្សពុលស្លាប់៧នាក់ក្នុងនោះមានជនជាតិថៃ១នាក់ដែរនៅខេត្តបន្ទាយមានជ័យពិតមែន។ នេះបើយោងរបាយការណ៍របស់មន្ទីរនិងក្រសួងសុខាភិបាលអ្នកពិសារស្រានេះហើយពុលស្លាប់គឺផ្តើមចេញពីនៅស្រុកម៉ាឡៃ ប៉ុន្តែបើយោងជាក់ស្តែង អ្នកស្លាប់មានដល់៩នាក់(ដោយ២នាក់មិនបានចូលឬឲ្យគ្រូពេទ្យពិនិត្យ)និងអ្នកពុលរាបសិបនាក់ទៀត។ លោកស្រីរស់ សុផានី មានប្រសាសន៍ថា លោកស្រីសូមទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីជំនាញក.ប.បសាខាខេត្តបន្ទាយមានជ័យនិងអាជ្ញាធរដែនដី សមត្ថកិច្ច កងកម្លាំងនិងអ្នកពាក់ព័ន្ធដែលបាននឹងកំពុងបន្តខិតខំអនុវត្តនូវសកម្មភាពបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសទាក់ទិននឹងគុណភាព សុវត្ថិភាព អនាម័យម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងរបស់ប្រើប្រាស់នានា។

លោកស្រី រស់ សុផានី បានបន្តថា យោងផលវិបាកនិងផលប៉ះពាល់ដល់សុខភាពនិងអាយុជីវីតពលរដ្ឋ ព្រមទាំងលទ្ធផលនៃការបំពេញការងារតាមតួនាទី ភារកិច្ចតាមសមត្ថកិច្ចប្រកបដោយការទទួលខុសត្រូវខាងលើនេះ វាបានឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ដល់សុខុមាលភាព ជីវភាពនិងសុភមង្គលរបស់ប្រជាពលរដ្ឋយើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕
ដោយ ៖ វ៉ាន់ ណាង




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម


