ព័ត៌មានជាតិ
ឃាត់ខ្លួនមនុស្ស៣នាក់លួចដឹកសាច់ជ្រូកនិងប្រហិតខុសច្បាប់ ស្រាប់តែរកឃ់ើញវិជ្ជមានកូវីដម្នាក់
បាត់ដំបង៖ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនមនុស្ស ៣នាក់ពាក់ព័ន្ធករណីលួចដឹកសាច់ជ្រូក និងប្រហិតខុសច្បាប់ចេញពីប្រទេសថៃជិត២តោន និងបានរកឃើញវិជ្ជមានកូវីដ-១៩លើស្ត្រីម្នាក់ក្នុងចំណោមអ្នកទាំង៣នាក់។

លោក វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងបានឲ្យដឹងថា ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញ
បានធ្វើការការអង្កេតតាមដានអស់រយ:ពេល១០ថ្ងៃកន្លងមក កាលពីចុងសប្តាហ៍កន្លងទៅ កម្លាំងជំនាញបានចុះបង្ក្រាបករណីដឹកទំនិញខុសច្បាប់ចេញពីប្រទេសថៃមួយករណី ហើយឃាត់ខ្លួនបានមនុស្សចំនួន៣នាក់រួមទាំងរថយន្តម៉ាកស៉ាំយ៉ុងចំនួន១គ្រឿងផង។

នៅក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបទាំងយប់ កម្លាំងនគរបាលរឹបអូសបាននូវវត្ថុតាងល្មើសទម្ងន់ជិត២តោនក្នុងនោះមាន សាច់ជ្រូកស្រស់ច្រកការ៉ុងចំនួន៨០០គីឡូក្រាម និងប្រហិតច្រកថង់ប្លាស្ទិកប្រមាណជា៧០០គីឡូក្រាមដែលក្រុមឈ្មួញបង្កប់នៅពីក្រោមផ្លែឈើចម្រុះសរុបចំនួន៤០០គីឡូក្រាមផ្សេងទៀត។

ក្រោយការបង្ក្រាបសាច់ជ្រូកនិងប្រហិត សមត្ថកិច្ចរួមជាមួយមន្ត្រីជំនាញបានសហការគ្នាដុតបំផ្លាញចោលរួចរាល់នៅតំបន់ព្រំដែន។ ចំណែកអ្នកពាក់ព័ន្ធដែលសមត្ថកិច្ចឃាត់ខ្លួនបានក្នុងករណីបង្ក្រាបសរុបចំនួន៣នាក់ខាងលើរួមមាន ១, ឈ្មោះ ហេង លីតុង ភេទប្រុសអាយុ១៨ឆ្នាំ ជាអ្នកបើកបរ ២, ឈ្មោះ លី បញ្ញា ភេទប្រុសអាយុ ២០ ឆ្នាំជាអ្នកលើកទំនិញ ដែលទាំង២នាក់មានទីលំនៅក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្រោយការឃាត់ខ្លួនរួចពិនិត្យសំណាកអវិជ្ជមានកូវីដ-១៩ អ្នកទាំង២បានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ចំណែកជនទី៣ គឺជាស្ត្រីម្នាក់មានឈ្មោះ ឆាត់ ណយ អាយុ៤០ឆ្នាំ ដោយស្ត្រីរូបនេះបានអះអាងថា ជាអ្នកសុីឈ្នួលដឹកទំនិញឲ្យឈ្មួញ។ស្ត្រីរូបនេះបានរកឃើញមានផ្ទុកកូវីដ-១៩ ហើយត្រូវមន្ត្រីសុខាភិបាលនាំយកទៅព្យាបាលនៅអនុវិទ្យាល័យកំរៀងភ្លាមៗផងដែរ។

ពាក់ព័ន្ធករណីខាងលើត្រូវផ្នែកជំនាញដកហូតរថយន្ត១គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំរៀងដើម្បីរៀបចំបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី។ ដោយឡែកអ្នកដែលពាក់ព័ន្ធដោយផ្ទាល់និងប្រយោលជាមួយស្ត្រីម្នាក់ខាងលើត្រូវបានអាជ្ញាធររួមនិងមន្ត្រីជំនាញតាមស្រាវជ្រាវជាបន្តបន្ទប់ដើម្បីអនុវត្តតាមវិធានការនៃក្រសួងសុខាភិបាល៕
អត្ថបទ៖ សៅ សារិទ្ធ
ចុចអាន៖ លែងលះជិត១ខែ សុំជានាគ្នាវិញ ប្រពន្ធមិនព្រមបាញ់មួយគ្រាប់រងរបួសធ្ងន់
ចុចអាន៖ បន្ទាយមានជ័យសម្រេចបិទខ្ទប់ទីតាំងសំណង់ផ្ទះល្វែង សម វិជ័យ រយៈពេល១៤ថ្ងៃ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


