ព័ត៌មានជាតិ
សូមកុំទុកចិត្ត ទីតាំង ៤ កន្លែងនេះ លក់ឧបករណ៍តេស្តគ្មានបញ្ជីការ ក្រសួងនឹងចាត់ការតាមច្បាប់
ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹង ពីការហាមឃាត់ការចែកចាយ លក់ និងធ្វើតេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដោយប្រើប្រាស់តេស្តរហ័សគ្មានលេខបញ្ចិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានជូនព័ត៌មានដល់សាធារណជន បន្ទាប់ពីមានគណនីហ្វេសប៊ុកចំនួន៤ គឺ១-បងប្រុសទីពីរ, ២-Leng Kuchnika Pol, ៣-Srey Nit, ៤. TMS-Trust Medical Services បានផ្សព្វផ្សាយលក់តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ គ្មានលេខបញ្ឆិកា និងពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងក៏មានសេវាសុខាភិបាលឯកជនមួយចំនួនទៀត ក៏កំពុងយកឧបករណ៍ទាំងនេះ ទៅធ្វើតេស្តជូនប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ។




បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល ឧបករណ៍តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវដ-១៩ ដែលកំពុងចរាចរខាងលើនេះ គឺពុំមានការចុះបញ្ជីកាពីក្រសួងសុខាភិបាលនៅឡើយ ហើយក៏ពុំទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) នៅឡើយដែរ ហើយលទ្ធផលដែលបានមកពីការប្រើប្រាស់តេស្តទាំងនេះ គឺមិនអាចជឿជាក់បានឡើយ។
បើយោងអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឧបករណ៍បរិក្ខារពេទ្យ ក៏ដូចជាគេស្គរហ័សគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ចិកាពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងអស់នោះ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល និងច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្រ្ត អមវេជ្ជសាស្ត្រ និង ជំនួយវេជ្ជសាស្រ្ត តម្រូវឱ្យរាល់ការវិភាគវេជ្ជសាស្ត្រ ក៏ដូចជាការធ្វើតេស្តគ្រប់ប្រភេទ ត្រូវមានច្បាប់អនុញ្ញាតពីក្រសួង សុខាភិបាល និងត្រូវគោរពឱ្យបានត្រឹមត្រូវនូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ដែលមិនត្រូវចេញលទ្ធផលវិភាគណាដែល ខុសពីលក្ខណៈបច្ចេកទេសឡើយ។
ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលទាំងអស់ និងម្ចាស់សេវា សុខាភិបាលឯកជនទាំងអស់ត្រូវបញ្ឈប់ការផ្សព្វផ្សាយ ឬលក់ ឬប្រើប្រាស់តេស្ដរហ័សទាំងនេះជាបន្ទាន់។
ដើម្បីជៀសវាងនូវការខាតបង់ប្រាក់កាស និងបង្កឱ្យមានភាពអនាធិបតេយ្យក្នុងសង្គម ដែលធ្វើប៉ះពាល់ដល់ គោលនយោបាលរបស់រាជរដ្ឋាភិបាលដែលកំពុងចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេសនោះ ក្រសួងសុខាភិបាលណែនាំឲ្យអ្នកប្រើប្រាស់ ត្រូវឈប់ជឿលើការឃោសនាកុហកបោកប្រាស់ទាំងនោះ ដោយត្រូវបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ គ្មានលេខបញ្ជីការពីក្រសួងសុខាភិបាល ដែលកំពុងផ្សព្វផ្សាយលក់ ដោយគណនីបណ្តាញសង្គមខាងលើ និងគណនី ឬជនពាក់ព័ន្ឋដទៃទៀត និងបញ្ឈប់ការទៅធ្វើតេស្តតាមសេវាសុខាភិបាលឯកជននានាជាបន្តទៀត ព្រោះតែស្ករហ័សទាំងនោះពុំមានប្រភពច្បាស់លាស់ ដែលមិនអាចធានាបាននូវគុណភាព និងសុក្រឹតភាពនៃលទ្ធផលបានឡើយ។
ក្រសួងសុខាភិបាលសូមជម្រាបថា ក្រោយពីចាក់វ៉ាក់សាំងកូវីដ-១៩រួច អង្គការសុខភាពពិភពលោក (WHO) ពុំមានការណែនាំណាមួយក្នុងការធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ-១៩ឡើយ។ ក្រសួងសុខាភិបាលនឹងមានវិធានការយ៉ាងតឹងរឹងបំផុត ចំពោះសេវាសុខាភិបាលឯកជនណាដែលនៅតែ ឆ្លៀតឱកាសប្រើប្រាស់ឧបករណ៍តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩នេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ បងប្រុស ទីពីរ, Leng Kuchnika Pol, Srey Nit និងTMS-Trust Medical Services ព្រមទាំងជនពាក់ព័ន្ធដទៃ ទៀតដែលបាន និងកំពុងបន្តផ្សព្វផ្សាយ ឬលក់តេស្តរហ័សទាំងនេះទៅតាមច្បាប់ដែលមានជាធរមាន។
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


