ព័ត៌មានជាតិ
ត្រឹមមួយថ្ងៃម្សិលមិញ ខេត្តព្រៃវែងមានអ្នកស្លាប់ដោយជំងឺកូវីដចំនួន៣អង្គ\នាក់
ខេត្តព្រៃវែងជាខេត្តមួយដែលមានករណីឆ្លងជំងឺកូវីដច្រើនក្នុងចំណោមខេត្តដ៏ទៃទៀត និងមានអ្នកស្លាប់ជាបន្តបន្ទាប់ផងដែរ។
យោងតាមរបាយករណ៍របស់រដ្ឋបាលខេត្តបានបង្ហាញថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ ខេត្តព្រៃវែងមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន៣ អង្គ\នាក់ ដែលជាចំនួនមិនធ្លាប់មានពីមុនមក។
អ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅថ្ងៃទី២១ ខែមិថុនា ម្សិលមិញនេះមានព្រះសង្ឃមួយអង្គ ព្រះនាមគន់ ហ៊ាង គង់នៅវត្តពោធិ៍ស្នាយ ភូមិគ្រួស ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង បានសុគតនៅវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ២៣ព្រះវស្សា។ ចំណែកជនរងគ្រោះពីរនាក់ទៀតជាប្រជាពលរដ្ឋរស់នៅស្រុកព្រះស្ដេច និងស្រុកស្វាយអន្ទរ នៃខេត្តព្រៃវែង។
តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់ ស្លាប់វិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១,២២៣នាក់ ព្យាបាលជាសះស្បើយចំនួន៧៥១នាក់ កំពុងសម្រាកព្យាបាល៤៥៥នាក់ និងស្លាប់១៧នាក់៕
អត្ថបទ ៖ សុខុម





-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


