ព័ត៌មានជាតិ
ជនមានពិការភាពតែងទទួលបានការយកចិត្តទុកដាក់និងបង្កភាពងាយបំផុតក្នុងការចាក់វ៉ាក់សាំងដល់គ្រប់ទីកន្លែង
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា ជនមានពិការភាពទាំងអស់តែងតែទទួលបានការយកចិត្តទុក្ខដាក់និងបង្កភាពងាយបំផុតពីក្រុមការងារមូលដ្ឋាន ពិសេសរាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងដល់គ្រប់ទីកន្លែងទោះនៅតំបន់ណាក៍ដោយ។
លោក វង សូត ថ្លែងបែបនេះកាលពីម្សិលមិញ ខណៈអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនជនពិការក្រីក្រ តាមសហគមន៍ និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោករដ្ឋមន្ត្រីក៏បានថ្លែងនូវការផ្តាំផ្ញើរដល់មន្ត្រីគ្រប់ថ្នាក់មូលដ្ឋាន បងប្អូនប្រជាពលនៅត្បូងឃ្មុំទាំងអស់បន្តអនុវត្តតាមវិធានការ ៣ការពារ ៣កុំ របស់សម្ដេចពុក ឲ្យបានជាប់ជាប្រចាំ នៅពេលចេញក្រៅផ្ទះ ព្រោះមេរោគកូវីដ១៩ គ្មាន រូបរាង គ្មានក្លិន គ្មានស្រមោលឡើយ។
លោករដ្ឋមន្ត្រីក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការក៏ដូចជនមានពិការភាពទាំងអស់គ្នាទោះមិនទាន់បានចាក់វ៉ាក់សាំងឬបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយ ក្តីក៍តែត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល និង វិធានការណ៍ដ៏មុតស្រួច ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ឲ្យមានប្រសិទ្ធិភាពខ្ពស់ ខណៈដែលជម្ងឺដ៍កាចសាហាវនេះបានឆក់យកអាយុជីវិតប្រជាពលរដ្ឋកម្ពុជាជាង៤០០នាក់និងឆ្លងជាង៤០០០០នាក់ហើយមកដល់ត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ៕
អត្ថបទ ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


