ព័ត៌មានជាតិ
រាជរដ្ឋាភិបាលមិនទុក្ខឲ្យពលរដ្ឋណាម្នាក់នៅឯកាឡើយ ទោះនៅទីជនបទដាច់ស្រយាលយ៉ាងណាក៏ដោយ
កំពង់ធំ ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាតែងតែងគិតគូរខ្ពស់ចំពោះសុខទុក្ខរបស់ពលរដ្ឋទូទាំងប្រទេសជាធំដោយមិនទុក្ខឲ្យពលរដ្ឋណាម្នាក់នៅឯកាឡើយទោះនៅទីជនបទដាច់ស្រយាលយ៉ាងណាក៏ដោយ។

លោក វង សូត ថ្លែងបែបនេះ កាលពីម្សិលមិញ ខណៈនាំអំណោយមនុស្សធម៌ចែកជូនផ្ទាល់ដៃចំពោះពលរដ្ឋក្រីក្រចំនួន២០០គ្រួសារ ដែលរងគ្រោះដោយជំងឺកូវីដ និង ទឹកជំនន់នៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក វង សូត បានថ្លែងនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វារតែងតែគិតគូរយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាធំ។ ទោះនៅទីណាក៏ដោយឲ្យតែមានពលរដ្ឋរងគ្រោះ ឬ ជួបទុក្ខអាសន្នទោះដល់ទីតំបន់ដាច់ក្រយាលយ៉ាងណាក៏ដោយ ក៏មានវត្តមានសម្តេចទាំងទ្វេចុះទៅដល់ទីនោះពិសេស មួយរយៈនេះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រាប់ម៉ឺនគ្រួសារ។

លោកបន្តថា សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចុះជួបប្រជាពលរដ្ឋផ្ទាល់ ដោយនាំអំណោយនិងស្បៀងផ្ទាល់តែម្តង។
ជាក់ស្ដែងថ្ងៃនេះ ស្របតាមការចង្អុលបង្ហាញរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួចមកក្រុមការងារក៏បាននាំអំណោយនិងស្បៀងដើម្បីជួយដោះស្រាយទាន់ពេលវេលា និងសម្រួលបន្ទុកដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយកូវីដ១៩និងជំនន់ទឹកភ្លៀង ក្នុងស្រុកស្ទោង នេះ។



ជាមួយនេះលោក វង សូត រដ្ឋមន្ត្រីក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ ដែលមានប័ណ្ណសមធម៌មានសុពលភាពមិនទាន់បានផ្ទៀងផ្ទាត់អញ្ជើញទៅផ្ទៀងផ្ទាត់ឈ្មោះនៅ សាលាឃុំ សង្កាត់ ដែលនៅក្បែរអ្នក ដើម្បីទទួលបានថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។
បើមានបញ្ហា ឬ ចង់ទទួលបានព័ត៌មានលម្អិត សូមទំនាក់ទំនង ទៅ សាលាឃុំ សង្កាត់ ដែលនៅក្បែរលោកអ្នកនឹងយល់ច្បាស់៕
ដោយ ៖ វិមាន
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


