Connect with us

ព័ត៌មានជាតិ

ថ្ងៃទី២៤នេះ ខេត្តបាត់ដំបង​រក​ឃើញ​អ្នក​ជំងឺ​កូ​វីដ​១៩​ចំនួន​២៥​នាក់​ បន្ថែម​ថ្មី​ទៀត

បានផុស

នៅ

​បាត់ដំបង ៖ នាថ្ងៃទី​២៤​ ខែមិថុនា​នេះ​ រដ្ឋបាល​ខេត្តបាត់ដំបង​ ​ចេញ​សេចក្តី​ជូនដំណឹង​ថា ​បាន​រក​ឃើញ​អ្នក​ជំងឺ​កូ​វីដ​១៩​ចំនួន​២៥​នាក់​ បន្ថែម​ថ្មី​ទៀត​។​

ក្នុង​នោះ​អ្នក​ពាក់ព័ន្ធ​ថ្ងៃ​២០​ ខែ​កុម្ភៈ​ចំនួន​១២​នាក់ ​និង​ពលករ​មកពី​ប្រទេស​ថៃ​ចំនួន​១៣​នាក់​និង​ព្យាបាល​ជាសះស្បើយ​ចំនួន​១៣​នាក់​។​

អ្នក​ជំងឺ​កូ​វីដ​១៩​ខាងលើ​ ត្រូវ​បាន​បញ្ជូន​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​កម្រិត​១​ នៅ​ស្រុក​និង​ក្រុង​បាត់ដំបង​និង​បាន​យក​សំណាក​ទៅ​វិភាគ​ទទួល​បាន​លទ្ធផល​នៅ​ថ្ងៃទី​២៤​ ខែមិថុនា​នេះ ​រក​ឃើញ​ថា ​មាន​ជំងឺ​កូ​វីដ​១៩​ ហើយ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​នានា​និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត។

សូម​បញ្ជាក់​ថា ចាប់ផ្តើម​ពី​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ខេត្តបាត់ដំបង​មាន​អ្នក​ជំងឺ​កូ​វីដ​១៩​ចំ​នួន​៧៣៣​នាក់​ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​៤២៦​នាក់​ ករណី​ស្លាប់​០៦​នាក់​និង​កំពុង​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យបង្អែក​នានា​ក្នុង​ខេត្ត​ចំនួន​៣០១​នាក់​៕

ដោយ ៖ សៅ សារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម