ព័ត៌មានជាតិ
ក្របីមេពូជចំនួន៣ក្បាលត្រូវចោរលួចដាក់ឡានស្ងាត់ឈឹង នៅស្រុក ភ្នំស្រុក
ខេត្តបន្ទាយមានជ័យ៖ មេក្របីពូជចំនួន៣ក្បាលត្រូវចោរលួចដាក់ឡានទៅដោយសុវត្ថិភាព ម្ចាស់បាត់នៅវេលាម៉ោង១រំលងអធាត្រឈានចូល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចជាប់ខ្នងទំនប់អាងទឹកត្រពាំងថ្ម ម្ដុំលូកំពង់ធំ ស្ថិតក្នុងភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឱ្យដឹងថា ជនរងគ្រោះដែលជាម្ចាស់សត្វក្របី ឈ្មោះ ពែក ហាត់ ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ លោកអធិការបានបញ្ជាក់ថា តាមការឱ្យដឹងពីម្ចាស់ក្របីបានរៀបរាប់ថា គាត់មានសត្វក្របីសរុបទាំងអស់ចំនួន២០ក្បាល កូនចំនួន៧ក្បាល ធ្វើក្រោលជាប់ខ្នងទំនប់អាងទឹកត្រពាំងថ្ម ដែលមានចំងាយពីផ្ទះរបស់គាត់ ប្រហែល១០០ម៉ែត្រ។
ជារៀងរាល់យប់គាត់តែងតែក្រោកដើរមកពិនិត្យមើលក្របីរបស់គាត់មិនដែលដាច់។ នៅយប់កើតហេតុវេលាម៉ោង១ រំលងអធាត្រគាត់បានក្រោកទៅមើលក្របីក្នុងក្រោលដូចសព្វដង ស្រាប់តែបាត់ក្របីអស់ចំនួន៣ក្បាល ជាក្របីមេពូជទៀត។

លោកវរសេនីយ៍ឯក យ៉ត សុផល បានបញ្ជាក់បន្ថែមថា ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពន្លៃ បានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យជុំវិញករណីខាងលើឃើញថា គន្លងរថយន្តធុនតូច បើកមកពីទិសខាងកើតថយចូលតាមផ្លូវជាប់ខ្នងទំនប់អាងទឹកត្រពាំងថ្ម ខាងកើតកន្លែងកើតហេតុចំងាយប្រមាណ១៥០ម៉ែត្រ និងឃើញមានស្នាមជើងសត្វក្របីដែលជនល្មើសបានដេញឡើងលើរថយន្ត រួចបើកមកទិសខាងកើតតាមខ្នងទំនប់អាងទឹកត្រពាំងថ្ម។

ទាក់ទិននឹងករណីខាងលើ កម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្លៃកំពុងស្រាវជ្រាវដើម្បីឈានដល់ការបង្រ្កាបចាប់ខ្លួនជនប្រព្រឹត្តល្មើសយកទៅផ្តន្ទាទោសតាមច្បាប់នៅខាងមុខនេះ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


