Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាប់ពីស្អែកនេះតទៅ

បានផុស

នៅ

ខេត្តស្វាយរៀងនឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្តអាយុចាប់ពី១៨ឆ្នាំឡើងទៅនៅក្នុងក្រុងបាវិត ស្រុកកំពង់រោទិ៍និងនៅស្រុករំដួលចាប់ពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២១ស្អែកនេះតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងបានឱ្យដឹងថាយុទ្ធនាការចាក់វ៉ាក់សាំងនេះរដ្ឋបាលខេត្តសហការការរៀបចំជាមួយក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិនិងក្រុមគ្រូពេទ្យម ន្ទីរសុខាភិបាលខេត្ត ក្នុងនោះនៅក្រុងបាវិតមានចំនួន២ទីតាំងដែលចាក់ដោយក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិទីតាំងទី១នៅវិទ្យាល័យជីភូនិងទី២នៅសាលាបឋមមសិក្សានៅមតេយ្យធនធានបាវិត។

ស្រុករំដួលមានចំនួន៨ ទីតាំងដែលទទួលការចាក់ដោយមន្ទីរសុខាភិបាលខេត្ត ទី១ នៅសាលាបឋមសិក្សាបុសមន ទី ២ វិទ្យាល័យពងទឹក ទី ៣ អនុវិទ្យាល័យម៉ឺនជ័យទី៤សាលាបឋមសិក្សាសង្កែទី ៥ សាលាបឋមសិក្សារកំពង់ចក ទី ៦ សាលាបឋមសិក្សាម្រាកទី ៧ សាលាបឋមសិក្សាភូមិក្រូចនិងទី៨ សាលាបឋមសិក្សាវត្តធ្នង់។

ស្រុកកំពង់រោទិ៍មានចំនួន ១០ទី តាំងដោយទទួលការចាក់ដោយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល ទី ១ សាលាបឋមសិក្សាបន្ទាយក្រាំង  ទី២  សាលាបឋមសិក្សាព្រៃក្នៀត ទី៣  សាលាបឋមសិក្សាព្រះពន្លារ ទី៤  សាលាបឋមសិក្សាព្រៃម្នាស់ ទី៥ សាលាបឋមសិក្សាថ្មី  ទី៦  មណ្ឌលសុខភាពស្វាយតាយាន ទី៧  សាលាបឋមសិក្សាហ៊ុនសែនកំពង់រោទិ៍ ទី៨  អនុវិទ្យាល័យត្នោត ទី៩  អនុវិទ្យាល័យខ្សែត្រនិងទី១០  សាលាបឋមសិក្សាព្រៃចំណារ។

បើតាមរដ្ឋបាលខេត្ត ការចាក់វ៉ាក់សាំងនេះអនុវត្តជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២១ទៅចាប់ពីម៉ោង៧និង៣០ព្រឹក រហូតដល់ម៉ោង១១និង៣០នាទីនិងចាប់ពីម៉ោង ១រសៀលដល់ម៉ោង ៥រសៀលដោយបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលចាក់វ៉ាក់សាំងសូមភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនឬបណ្ណសម្គាល់ការងារឬសំបុត្រកំណើត ទម្រង់ចាក់វ៉ាក់សាំងដែលផ្ដល់ជូនដោយក្រុមគ្រូពេទ្យតាមរយៈអាជ្ញាធរមូលដ្ឋាន៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៩ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម