ព័ត៌មានជាតិ
ប្រមុខរដ្ឋាភិបាល ស្តីបន្ទោសមន្ត្រីសុខាភិបាលរឿងផ្អឹបទុកសម្ភារៈធ្វើតេស្តរហ័សកូវីដ-១៩
មានប្រសាសន៏តាមសារពិសេសនាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានស្តីបន្ទោសឲ្យមន្រ្តីសុខាភិបាលទាក់ទងផ្អឹបទុកសម្ភារៈធ្វើតេស្តរហ័ស ដើម្បីរកជំងឺកូវីដ-១៩ ដោយសម្តេចបានបញ្ជាក់ថា សម្តេចឲ្យទិញសម្ភារៈនេះមក មិនមែនឲ្យទិញមកដេកអោបទេ ធ្វើបែបនេះ មិនខុសពីបញ្ជូនទ័ពឡើងច្បាំង ហើយខ្វះអាវុធនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានលើកពីវិធានការទីពីរ គឺការធ្វើតេស្តរហ័ស ហើយក៏ត្រូវតែនិយាយអំពីការធ្វើតេស្តនេះឲ្យច្រើនបន្តិចផងដែរ។ សម្ដេចបានលើកយកការទទួលខុសត្រូវចំពោះប្រជាជន ដោយមិនទុកឱ្យផ្នែកសុខាភិបាលជាប់ជាមួយ នឹងសតិអារម្មណ៍អភិរក្សនិយម គ្មានការប្រែប្រួលនោះទេ។

សម្ដេចបញ្ជាក់ថា “ការធ្វើតេស្តរហ័សត្រូវតែផ្ដល់មធ្យោបាយនៃការធ្វើតេស្តរហ័សនេះ។ ដូច្នេះគ្រប់ច្រកព្រំដែនទាំងអស់ត្រូវមានប្រដាប់ ដើម្បីធ្វើតេស្តរហ័ស។ ក្រៅពីការធ្វើតេស្តរហ័ស បើមានករណីសង្ស័យត្រូវធ្វើតេសដោយម៉ាស៊ីនធំ។ ក្រសួងសុខាភិបាលត្រូវទទួលខុសត្រូវឱ្យច្បាស់លាស់។ អត់មានគេឡើងមកម្ដងសុំ២០០០ ឲ្យគេ១០០០ អត់និយាយគ្នាបានទេអាកន្លែងហ្នឹង។… ខ្ញុំទូរសព្ទទៅលោកជំទាវ យក់ សម្បត្តិ ខ្ញុំបានប្រាប់ថា ខ្ញុំបានឲ្យទិញយកមក មិនមែនឱ្យដេកឱបទេ ខ្ញុំទូរស័ព្ទទៅតាមខេត្ត ខេត្តប៉ុន្មានថ្ងូរឱ្យរហឺស។ សុំ៣០០០ ឱ្យ១០០០ សុំ២០០០ ឱ្យ១០០០។ ពីរតនគិរីឡើងមកបានត្រឹម១០០០។ ក្រសួងឱ្យហើយ តែអាអ្នកថែឃ្លាំងនោះ វាយ៉ាប់ទៅទៀត។ បានខ្ញុំបញ្ជា មួយខេត្តយ៉ាងហោចណាស់ឱ្យ១០០០០”។
បើតាមសម្ដេចតេជោ ហ៊ុន សែន សម្ភារៈធ្វើតេស្តរហ័សនៅក្នុងឃ្លាំងមកដល់ពេលនេះមានចំនួន១១៤៤៤៥០ ហើយនៅសល់១លានទៀត នឹងដឹកមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ ហើយមាន៣សែនទៀត នៅក្នុងស្តុកពីយុទ្ធសាស្ត្រផ្ទាល់របស់សម្ដេច។ សម្តេចថា “ខ្ញុំបានប្រាប់ទៅលោកជំទាវ យក់ សម្បត្តិ ខ្ញុំថាធ្វើរបៀបនេះវាអត់ខុសពីការដែលបញ្ជូនកងទ័ព មេទ័ពទៅច្បាំង ហើយខ្វះគ្រាប់ ខ្វះអាវុធនោះទេ”។
ជាមួយគ្នានោះសម្ដេចបានស្នើឲ្យយកចិត្តទុកដាក់ឲ្យច្បាស់លាស់លើបញ្ហានេះ កុំឲ្យកន្លែងធ្វើតេស្តនៅព្រំដែន ប្រដាប់ធ្វើតេស្តនៅក្នុងឃ្លាំងស្តុក។ សម្តេចបញ្ជាក់ដែរថា “ខ្ញុំសូមនិយាយឲ្យច្បាស់ថ្ងៃនេះជាមួយគ្នា ពេលវេលានេះ មិនមែនជាពេលវេលាស្ដីបន្ទោសទេ ប៉ុន្តែជាពេលវេលានៃការកែតម្រូវ។ សម្ភារៈមានទុកក្នុងឃ្លាំងទុកធ្វើអី ? តាំងពីអាំងទីវ៉ាទ័រ តាំងពីប្រដាប់នេះប្រដាប់នោះ ខ្ញុំស្រែកម្ដងចេញបានម្ដង ស្រែកពីរដង ចេញបានពីរដង ខ្ញុំស្រែកបីដង ចេញបានបីដង…។ លុយវាមិនខ្វះទេ រដ្ឋាភិបាល ហ៊ុន សែន មិនទាន់ដល់ថ្នាក់រលំដោយសារកូវីដនោះទេ ប៉ុន្តែអ្វីដែលបានកើតឡើងហើយ ខ្ញុំត្រូវតែធ្វើការកែតម្រូវ”។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ដោយសាតែមានការរីករាលដាលនៃជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី រាជរដ្ឋាភិបាលបានសម្រេចឲ្យបណ្តាខេត្តនៅតាមព្រំដែន ត្រូវធ្វើតេស្ត ក៏ដូចជាធ្វើចត្តាឡីស័កនៅតាមព្រំដែន ដោយមិនឲ្យដឹកមនុស្សចូលក្នុងប្រទេសនោះទេ ដែលបញ្ហានេះបានតម្រូវឲ្យអាជ្ញាធរខេត្តនៅជាប់ព្រំ មានតម្រូវការសម្ភារៈធ្វើតេស្តរហ័សនេះកើនឡើង៕ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ