ព័ត៌មានជាតិ
ស្ថានទូតអូស្ត្រាលីឧបត្ថម្ភអាកុល ៩៩៩ដប ជូនអាជ្ញាធរខេត្តសៀមរាប
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០២ខែ កក្កដា ឆ្នាំ២០២១នេះ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានឧបត្ថម្ភអាល់កុល តាមរយៈគម្រោងកម្មវិធី ACCESS ដែលមានកិច្ចសហការជាមួយក្រសួងកិច្ចការនារី ត្រូវបានមន្ទីរកិច្ចការនារី ខេត្តសៀមរាប យកអាល់កុលចំនួន១០កេស ស្មើ ៩៩៩ដប មកប្រគល់ជូនរដ្ឋបាលខេត្ត ក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប។

មានប្រសាសន៍នោះដែរលោក ពិន ប្រាកដ បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់ស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ក៏ដូចក្រសួងកិច្ចការនារី ដែលបានផ្តល់ជូននូវសម្ភារៈបម្រើការក្នុងការប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ ដល់រដ្ឋបាលខេត្តសៀមរាប។
លោកបានជម្រាបជូនផងដែរថា ក្នុងករណីដែលកម្ពុជាកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩នេះ អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារៈ ឧបករណ៍ ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពីក្រៅប្រទេស និងរាជធានី ខេត្ត ដែលជួបនូវហានីភ័យខ្ពស់នៃជំងឺកូវីដ-១៩ និងកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្រុង ស្រុក ក្រោមការគិតគូរទុកជាមុនថា បង្កើនសមត្ថភាពកាត់ផ្តាច់ខ្សែចម្លង ប្រសើរជាងការប្រមូលកម្លាំងទៅទប់ទល់ក្នុងពេល និង ក្រោយពេលមានការផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ជាមួយគ្នានេះ ពិន ប្រាកដ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្តសៀមរាប សូមចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មកដល់ពេលនេះ ខេត្តសៀមរាប បានរកឃើញអ្នកជំងឺកូវីដ-១៩ សរុបចំនួន១,២៦៩នាក់ ព្យាបាលបានជាសះស្បើយចំនួន៤៨៣នាក់ ស្លាប់១៣នាក់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៧៧៣នាក់៕
អត្ថបទ៖ គឿន វេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


