Connect with us

ព័ត៌មានជាតិ

ប្រមុខ​ការទូត​កម្ពុជា ប្រាប់​អ្នករាយការណ៍​ពិសេស UN ថា លទ្ធិប្រជាធិបតេយ្យ មិនមែន​ជា​ការ​រត់​ប្រណាំង​ចម្ងាយ​ខ្លី​នោះ​ទេ

បានផុស

នៅ

ការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន  រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខណៈជួបពិភាក្សាជាមួយលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា  កាលពីរសៀលនៅថ្ងៃទី០១ ខែកក្កដា  ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


បើតាមក្រសួងការបរទេស កិច្ចពិភាក្សា រវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនជាមួយលោក Vitit Muntarbhorn បានផ្តោតលើ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ ជំងឺកូវីដ១៩ និងផលវិបាករបស់វា និងសិទ្ឋប្រជាធិបតេយ្យ និងពលរដ្ឋ។  

នៅក្នុងជំនួបនោះ លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានសម្តែងនូវអំណរសាទរ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរបស់កម្ពុជា នៅក្នុងយន្តការសិទ្ធិមនុស្ស ដូចជាការផ្តល់ សច្ចាប័នអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សជាច្រើន ការចូលរួមក្នុងស្ថាប័នសន្ធិសញ្ញា យន្តការត្រួតពិនិត្យតាមកាលកំណត់និងអ្នករាយការណ៍ពិសេស និងការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងសិទ្ធិសេដ្ឋកិច្ចនិងសង្គម។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរចំពោះលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន ដែលបានទទួលការតែងតាំងជាអ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានស្វាគមន៍ចំពោះវិធីសាស្ត្រប្រកបដោយការគោរពរបស់លោកសាស្ត្រាចារ្យ ព្រមទាំងបានបញ្ជាក់សារជាថ្មីពីកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នករាយការណ៍ពិសេស។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈផងដែរ លើការរៀបចំរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ និងគំនិតផ្តួចផ្តើមដែលមានសក្តានុពលពាក់ព័ន្ធមួយចំនួន។    ចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងដោយសង្ខេប ស្តីពីវិធានការហ្មត់ចត់ និងយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងការឆ្លើយតបនឹងវិបត្តិសុខភាព  និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម លើជនងាយរងគ្រោះ។

ក្នុងនោះមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ការផ្តល់ម្ហូបអាហារក្នុងអំឡុងការបិទខ្ទប់ និងការចាក់វ៉ាក់សាំង។ អាទិភាពរបស់រដ្ឋាភិបាល គឺធានាសិទ្ធិរស់រានមានជីវិតនិងសុខភាព រួមជាមួយស្ថិរភាពសង្គម និងសុខភាពសាធារណៈ។ ជាការឆ្លើយតប លោក សាស្ត្រាចារ្យ វិទិត មុនតាប៊ន បានស្វាគមន៍ចំពោះការឧបត្ថម្ភសាច់ប្រាក់ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយឥតគិតថ្លៃនៅកម្ពុជា។ 
ទាក់ទងប្រជាធិបតេយ្យ និងពលរដ្ឋ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការវាយតម្លៃណាមួយមកលើប្រទេសកម្ពុជា គួរតែចងចាំថា តើការវាយតម្លៃនោះចេញពីប្រភពណា ហើយវាស្ថិតនៅត្រង់ណានៅពេលនេះ។

យន្តការនានា ត្រូវបានរៀបចំបង្កើតឡើង ដើម្បីបង្កើតភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលឲ្យកាន់តែជិតស្និទ្ធ។ លទ្ធិប្រជាធិបតេយ្យ មិនមែនជាការរត់ ប្រណាំងចម្ងាយខ្លីនោះទេ  ប៉ុន្តែវាជាការរត់ចម្ងាយឆ្ងាយមួយ។ រាល់វិធានការច្បាប់ និងគ្រប់គ្រងរដ្ឋបាល ត្រូវបានពង្រឹង និងអនុវត្តនៅក្នុងព្រំដែនច្បាប់។

ការចោទ ប្រកាន់ត្រូវបានធ្វើឡើងនៅចំពោះមុខតុលាការ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ និងការរំលោភច្បាប់រដ្ឋធម្មនុញ្ញ។ ជនជាប់ចោទមានឱកាសពេញលេញក្នុងការស្តាប់ និងបដិសេធរាល់ការចោទប្រកាន់ ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវ។ 


សូមបញ្ជាក់ថា ជំនួបរវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជាមួយលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន នាពេលនេះ គឺជាកិច្ចប្រជុំលើកទី៦ តាមប្រព័ន្ធវីដេអូ ដែលលោកបានជួបជាមួយបណ្តាឥស្សរជននៃរាជរដ្ឋាភិបាលកម្ពុជា  ចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងអាណត្តិរបស់លោក។ 

អ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានជួបសន្ទនាជាមួយឥស្សរជន និងតំណាងមកពីក្រសួងមហាផ្ទៃ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រសួងសុខា ភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងយុត្តិធម៌។


លោកសាស្រ្តាចារ្យ វិទិត បានថ្លែងអំណរ គុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយសម្រួលឲ្យមានការសន្ទនាដោយបើកចំហ និងប្រកបដោយការ ស្ថាបនា ដែលបង្ហាញពីការផ្តល់កិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជា នៅក្នុងអាណត្តិថ្មីរបស់លោក៕ អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម