Connect with us

ព័ត៌មានជាតិ

តារា​សម្តែង រចនា រ៉ា​វា​ឌី ប្រភព​បង្ហើប​ថា ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ខណៈដៃគូ​សម្តែង​លោក ព្រី​ន វិជ្ជមាន​

បានផុស

នៅ

​តារា​សម្តែង​ស្រី រចនា រ៉ា​វា​ឌី ត្រូវបាន​ប្រភពព័ត៌មាន​លើកឡើងថា​ នាង​បាន​តេស្ត​រកឃើញ​ឆ្លង​ជំ ងឺ​កូ​វូដ​-១៩​ ខណៈដៃគូ​សម្តែង​លោក ព្រី​ន ក៏បាន​ប្រកាស​រក​ឃើញ​ឆ្លង​ជំងឺ​នេះ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈដំណឹង​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ដ៏​កាច​សាហាវ​នេះ ​មិន​ត្រូវ​បាន​តារា​ស្រី រចនា រ៉ា​វា​ឌី បញ្ជាក់​ឲ្យ​មហាជន​បាន​ដឹង​ជា​សាធារណៈ​នោះទេ​។​ ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់អារម្មណ៍​ គឺមាន​មិត្តភក្តិ​ក្នុង​ចង្កោម​សិ​ល្បៈជាមួយ​ជាមួយគ្នា​បាន​បង្ហោះ​សារ​ជូនពរ​ ឲ្យ​នាង​ឆាប់​បានជា​សះស្បើយ​ពី​ជំងឺ​មួយ​នេះ​ផងដែរ ។​

​កម្ពុ​ជាថ្មី​កាលពី​ព្រលប់​ថ្ងៃទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២១​ ម្សិលមិញ​បាន​ភ្ជាប់​ទំនាក់ទំនង​ដើម្បី​ធ្វើការ​សួរនាំ​កញ្ញា រចនា រ៉ា​វា​ឌី តាម​បណ្តាញ​សង្គម​(​ឆាត​)​ហ្វេ​ស​ប៊ុ​ក​ដែរ​តែ​នាង​មិនមាន​ការឆ្លើយតប​ឡើយ​។​

​ដោយឡែក​តារា​សម្តែង​លោក មុំ សុទ្ធ​រ៉ា ដែលជា​អ្នកសិល្បៈ​រួម​អាជីព​ក៏បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​ភ្ជាប់​ជាមួយ​រូបភាព​កញ្ញា រចនា រ៉ា​វា​ឌី ថា​ប្អូនស្រី​បង​ជា​មនុស្ស​រឹងមាំ ​អ្វី​ក៏​គាត់​អាច​តតាំង​បានដែរឆាប់​ជាណា ​ជំងឺ​នេះ​ជា​ជំងឺ​សាហាវ​ដែល​យើង​មិន​អាច​មើលឃើញ​មុន​។​

​លោក​បន្តថា ​ពួកយើង​ត្រូវ​ចូលរួម​ការពារ​ឲ្យបាន​ទាំងអស់គ្នា​ណា រចនា រ៉ា​វា​ឌី ប្រកាន់​ឲ្យ​ជាប់​នូវ​អនុសាសន៍​៣​កុំ ៣​ការពារ។​ ចំណែក​លោក បញ្ញា សិទ្ធ ក៏បាន​លើកឡើងថា ​បង​ជូនពរ​ឲ្យ​ឆាប់​ជា​ត្រឡប់មក​ធ្វើ​ការ​បន្តទៀត​ណា​ហ្វេ​នៗ​នៅ​រង់ចាំ​យើង​បន្ត​ទៀត​ Better soon na រចនា រ៉ា​វ៉ា​ឌី ៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៣០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម