ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យម្ចាស់ចិញ្ចឹមតោបាន ក្នុងលក្ខខណ្ឌបែបនេះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅមុននេះ បានសម្រេចឱ្យម្ចាស់តោ យកតោទៅចិញ្ចឹមវិញហើយ ដោយត្រូវរក្សាសុវត្ថិភាពសម្រាប់អ្នកជិតខាង និងសមាជិកក្នុងផ្ទះផងដែរ។

នៅលើទំព័រហ្វេសបុក របស់សម្ដេចតេជោ នៅរាត្រីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចតេជោ បានលើកឡើងថា៖ “ក្រោយក្តាប់បានរឿងសត្វតោ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញ ក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្តិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង”។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ។
ទាក់ទងទៅនឹងការផាកពិន័័យ សម្ដេចបានបញ្ជាក់ឆ្លើយតបទៅអ្នក Comment ថា៖ “បើសិនមានផាកពិន័យ ត្រូវជូនត្រឡប់ទៅម្ចាស់ដើមវិញ”។

គួររំលឹកថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរចម្រុះរាជធានីភ្នំពេញ រួមមានព្រះរាជអាជ្ញារងម្នាក់ សហការជាមួយអង្គការ Wildlife Alliance បានរឹបអូសសត្វតោចិញ្ចឹមមួយក្បាល នៅក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។
សត្វតោនោះ ត្រូវបានដឹងថា ជាសត្វតោឈ្មោលមានអាយុ ១៨ ខែ និងទម្ងន់ ៧០ គីឡូក្រាម ហើយក្រោយការដកហូត ក្រុមជួយសង្គ្រោះ បានបញ្ជូនសត្វតោនេះទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ប៉ុន្តែតោនោះមិនស៊ីអាហារអស់រយៈពេលប៉ុន្មានថ្ងៃ។

យោងតាមរដ្ឋបាលព្រៃឈើ បានឱ្យដឹងថា សត្វតោមួយក្បាលនេះ ជាប្រភេទសត្វតោមកពីតំបន់អាហ្វ្រិក ដែលវាចូលចិត្តរស់នៅក្នុងវាលស្មៅ។ សត្វតោនេះ ត្រូវបានបុរសជនជាតិចិន ទិញមកចិញ្ចឹមក្នុងតម្លៃ១ម៉ឺនដុល្លារ ក្នុងមួយក្បាល។
លោក គាំ សីហា នាយករងខណ្ឌទទួលបន្ទុករួមខណ្ឌរដ្ឋបាលព្រៃឈើ ធ្លាប់មានប្រសាសន៍កាលពីចុងខែមិថុនា ថា ដោយសារតែការស្រាវជ្រាវរកឃើញថា ម្ចាស់សត្វតោជាជនជាតិចិននេះ គ្រាន់តែយកសត្វតោនេះមកចិញ្ចឹមដោយគ្មានច្បាប់អនុញ្ញាត។ ដូច្នេះទោសទណ្ឌដែលជនជាតិចិននេះ អាចនឹងទទួល គឺប្រឈមនឹងការពិន័យជាអន្តរការណ៍ប៉ុណ្ណោះ ដោយអាចប្រឈមនឹងការពិន័យអន្តរការណ៍ជាប្រាក់ប្រមាណ ៣ ម៉ឺនដុល្លារ ពោលគឺ គាត់ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់គុណនឹង ២ ទៅ៣ ដងនៃតម្លៃសត្វតោដែលគាត់ចិញ្ចឹមនេះ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២៣ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២៤ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


