ព័ត៌មានជាតិ
អង្គការសហប្រជាជាតិសន្យាជួយជ្រោមជ្រែងឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០
អង្គការសហប្រជាជាតិបានសន្យាថា នឹងជួយជ្រោមជ្រែងដល់កម្ពុជា ដើម្បីសម្រេចបាននូវគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដែលការសន្យានេះ គឺបានធ្វើឡើងដោយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា លោកស្រី វ្លាដាំងកា អាន់ឌ្រេវ៉ា (Vladanka Andreeva)។

ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នាព្រឹកថ្ងៃទី៣០ មេសា ឆ្នាំ២០២៦ លោកស្រី វ្លាដាំងកា អាន់ឌ្រេវ៉ា បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែង និងរឹងមាំជាមួយគ្នារវាងកម្ពុជា និងអង្គការសហប្រជាជាតិ នាពេលកន្លងមក ហើយលោកស្រីបានអះអាងពីការរង់ចាំជួយជ្រោមជ្រែងឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
កម្ពុជាមានចក្ខុវិស័យយុទ្ធសាស្ត្រប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។ គោលដៅនេះ រួមបញ្ចូលទាំងការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៧ និងពង្រឹងផលិតភាពសេដ្ឋកិច្ចដើម្បីឈានទៅជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សម្ដេចតេជោ បានបង្ហាញក្ដីសង្ឃឹមថា វត្តមានរបស់លោកស្រីអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នឹងញ៉ាំងនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជា និងអង្គការសហប្រជាជាតិឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។ សម្ដេចតេជោ ក៏អរគុណចំពោះអង្គការសហប្រជាជាតិដែលបានចូលរួមចំណែកជួយដល់ប្រទេសកម្ពុជានាពេលកន្លងមក។
ក្នុងជំនួបនោះ សម្ដេចតេជោ និងលោកស្រី វ្លាដាំងកា អាន់ឌ្រេវ៉ា ក៏បានពិភាក្សាទៅលើបញ្ហាប្រឈមជាសកលនាពេលបច្ចុប្បន្ននេះ រួមមានបញ្ហាសន្តិសុខថាមពល តាមរយៈការហក់ឡើងនៃតម្លៃប្រេង និងការបម្រែបម្រួលអាកាសធាតុ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


