ព័ត៌មានជាតិ
ខេត្តរតនគិរី រកឃើញអ្នកឆ្លងកូវីដថ្មី ចំនួន១៦នាក់បន្ថែម
រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់អំពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន១៦នាក់បន្ថែមទៀត នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តរតនគិរី បានចេញប្រកាសនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ដែលកម្ពុជាថ្មី ទទួលបាន។
ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានខិតខំបន្តស្រាវជ្រាវនិងរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន១៦នាក់ថ្មីបន្ថែមទៀត សម្រាប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ និងករណីព្យាបាលជាសះស្បើយចំនួន៤០នាក់។
អ្នកវិជ្ជមានខាងលើធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក ដោយតម្រូវឲ្យបុគ្គលទាំងនោះធ្វើតេស្តសំណាក និងមួយចំនួនទៀតមានអាការ:មិនស្រួលខ្លួនបានស្ម័គ្រចិត្តធ្វើតេស្តសំណាក(Rapid Test)ជាលទ្ធផលក្នុងចំណោមសំណាកចំនួន៥១៩នាក់ រកឃើញវិជ្ជមានកូវីដ១៩ចំនួន១៦នាក់។
គិតត្រឹមព្រឹកថ្ងៃទី៥ ខែកក្កដា នៅក្នុងខេត្តរតនគិរីរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន៥៥៥នាក់ ព្យាបាលជាសះស្បើយចំនួន១០១នាក់ និងស្លាប់៤នាក់៕
អត្ថបទ ៖ វុទ្ធឦសាន



-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


