ព័ត៌មានជាតិ
ឃាត់ខ្លួនយុវជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ
យុវជន២នាក់ត្រូវបាននគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីលួចលុយនិងទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋនៅវេលាម៉ោង១២និង១២នាទីថ្ងៃត្រង់ ថ្ងៃទី៥ ខែកក្កដាឆ្នាំ២០២១ ត្រង់ចំណុចផ្ទះចម្ការរបស់ជនរងគ្រោះ ស្ថិតនៅក្នុងភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី។
របាយការណ៍ពីនគរបាលស្រុកវើនសៃបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជឿ សាន់ ភេទស្រីអាយុ៤០ឆ្នាំ ជនជាតិគ្រឹងមុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប្រចាំបញ្ជានៃអធិការសហការជាមួយកម្លាំងប៉ុស្តិ៍កោះពាក្យ ចុះធ្វើការស្រាវជ្រាវភ្លាមៗនិងកំណត់បានមុខសញ្ញា២នាក់រហូតដល់វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃដដែល សមត្ថកិច្ចបានឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចគោលដៅត្រួតពិនិត្យការចេញចូលរបស់រដ្ឋបាលស្រុកវើនសៃ។
របាយការណ៍បញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួននិងឆែកឆេររកឃើញទូរស័ព្ទដៃ១គ្រឿងម៉ាកoPPo ពណ៌មាស និងលុយខ្មែរចំនួន៣១០.០០០,រៀល ជារបស់ជនរងគ្រោះ។
ជនសង្ស័យ២នាក់រួមមាន១-ឈ្មោះ ងើក យ៉ាត់ ភេទប្រុស អាយុ១៥ឆ្នាំជនជាតិគ្រឹង មុខរបរកសិករ២-ឈ្មោះ យ៉ូង សំណាងភេទប្រុស អាយុ១៣ឆ្នាំជនជាតិគ្រឹង មុខរបរសិស្សជនសង្ស័យទាំង២នាក់ខាងលើ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។
បច្ចុប្បន្នជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកវើនសៃ ដើម្បីបំពេញបែបបទបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការទៅតាមច្បាប់។
ដោយឡែកមុខសញ្ញាម្នាក់ទៀត ឈ្មោះ យ៉ូង សំណាង ភេទប្រុសអាយុ១៣ឆ្នាំនោះ បានហៅម្តាយរបស់ជនសង្ស័យមកធានាយកទៅលំនៅឋានវិញដើម្បីយកទៅអប់រំបន្ត៕ វុទ្ធឦសាន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


