ព័ត៌មានជាតិ
អតីតអភិបាលខេត្តកោះកុង ប្រាប់ពីរោគាជំងឺ៤មុខ ក្នុងសង្គមស្រដៀងជំងឺកូវីដ
ឯកឧត្តម យុទ្ធ ភូថង អតីតអភិបាលខេត្តកោះកុង និងបច្ចុប្បន្នកាន់តំណែងជារដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លើកឡើងតាមបណ្តាញសង្គមហ្វេសប៊ុកអំពីរោគាជំងឺចំនួន៤មុខ ក្នុងសង្គម ដែលវាប្រហែលនឹងជំងឺកូវីដដែរ ប្រសិនអ្នកណាមានជំងឺនេះហើយវាសនាមិនល្អទេ។
យ៉ាងណានោះ ឯកឧត្តម យុទ្ធ ភូថង តាមរយៈហ្វេសប៊ុកឈ្មោះថា Kru Ta (គ្រូតា) នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បានបង្ហោះជាសំណេរដោយភ្ជាប់ជាមួយនឹងរូបថតជាឯកសណ្ឋានមន្ត្រីជាន់ខ្ពស់ផងនោះ ជាង៥ម៉ោងមុននេះថា «ថ្ងៃនេះសុំមួយរូបអតីតកាល អ្នកដឹកនាំ ត្រូវប្រុងប្រយ័ត្នកើតជំងឺដែលខ្ញុំគិតថាប្រហែលនឹងកូវីដដែរ។
ឯកឧត្តម យុទ្ធ ភូថង អតីតអភិបាលខេត្តកោះកុង ពោលទៀតថា គឺទី១ ជំងឺក្រសែភ្នែកខ្លី ឬមីញ៉ូម មើលមិនឃើញអ្នកល្អទេ មើលឃើញតែអ្នកខ្នេបខ្នើបជុំវិញខ្លួនបក្សពួកខ្លួន ឯអ្នកផ្សេងធ្វើល្អយ៉ាងណាក៏មិនឃើញ ទី២- ស្លឹកត្រចៀកហ៊ឹងមិនទាន់ថ្លង់ទេ តែស្តាប់ឮតែពាក្យសរសើរ ពាក្យអែបអបស្តាប់មិនឮទេពាក្យដែលមិត្តភក្តិ ក្រុមការងារដែលជួយយោបល់ក្នុងន័យស្ថាបនា។ ចំណែកឯទី៣- ជំងឺសម្ភារៈ ស្រា ស្រីពិឃាដ និងទី៤នោះ គឺជំងឺភ្លេចភ្លាំង ភ្លេចអស់ពេលលំបាកហៅគ្នាមកជុំបានធំរស់តែឯង មនុស្សល្អអ្នកដែលរួមសុខជាមួយគ្នាមើលលែងស្គាល់។ បើអ្នកមានជំងឺនេះហើយ អនាគតអ្នកនឹងមានវាសនាមិនល្អទេ ខ្ញុំមិនមែនគ្រូទាយទេ នេះជាលោកនៃសច្ចៈធម៌ នៃសីលធម៌ គុណធម៌ និងចរិយាធម៌»។
ឯកឧត្តម យុទ្ធ ភូថង ត្រូវបានមហាជនស្គាល់ ព្រមទាំងចាត់ទុកថា ជាបុគ្គលដែលមានបទពិសោធន៍ការងារខ្ពស់ និងទេពកោសល្យស្នាដៃដឹកនាំការងារតាមរយៈការគាំទ្រគ្រប់មជ្ឈដ្ឋានទូទៅរហូតដល់ជោគជ័យក្នុងជីវិត រហូតដល់កាន់តំណែងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពេលបច្ចុប្បន្ននេះ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ