Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរីរកឃើញអ្នកឆ្លងកូវីដ ចំនួន១៨នាក់ថ្មីបន្ថែម

បានផុស

នៅ

រដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន១៨នាក់ថ្មីបន្ថែម នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តរតនគិរីចេញសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ដែលកម្ពុជាថ្មី ទទួលបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកវិជ្ជមានខាងលើ ធ្លាប់បានប៉ះផ្ទាល់ជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក ដោយតម្រូវឲ្យបុគ្គលទាំងនោះធ្វើតេស្ដសំណាក និងមួយចំនួនទៀតមានអាការៈមិនស្រួលខ្លួនបានស្ម័គ្រចិត្តធ្វើតេស្ដសំណាក (Rapid Test) ជាលទ្ធផលក្នុងចំណោមសំណាក ៦៩១នាក់ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៨នាក់។

គិតត្រឹមថ្ងៃទី៧ ខែកក្កដា នៅក្នុងខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៥៨២នាក់ ព្យាបាលជាសះស្បើយ១០២នាក់ និងស្លាប់០៤នាក់៕

អត្ថបទ ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម