ព័ត៌មានជាតិ
ភ្នំពេញបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង សរុបអ្នកចាក់បានជាង ២ លាននាក់
ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ មានចំនួនជាង២លាននាក់ហើយ គិតមកដល់ថ្ងៃទី០៧ខែកក្កដានេះ ខណៈដែលទូរលេខនេះនៅខ្វះ១ថ្ងៃគឺថ្ងៃ០៨កក្កដា ដែលជាថ្ងៃបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅក្នុងរាជធានីភ្នំពេញ។
នេះបើតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលនិងជាប្រធាន គ.វ.ក ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ខណៈដែលលោកស្រីនិងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ចើញចុះពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅវិទ្យាល័យជា ស៊ីម ជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ នារសៀលថ្ងៃទី០៨ កក្កដានេះ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន យុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានចាប់ផ្ដើម ចាក់ វ៉ាក់សាំងនេះជូនប្រជាពលរដ្ឋកាលពីថ្ងៃទី ទី១០ខែកុម្ភៈឆ្នាំ២០២១ ហើយបើគិតមកដល់ត្រឹមថ្ងៃទី០៧ខែកក្កដាម្សិលមិញនេះ គឺមានប្រជាពលរដ្ឋដែលបានមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួន ២១២៨៧៩១នាក់។

ចំណែកអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំងនេះ មានចំនួន ២៣៨០៤នាក់ ដោយអ្នកទាំងនេះ ជាប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព ក្រោយពីក្រុមគ្រូពេទ្យបានពិនិត្យឃើញថា ពួកគាត់មិនអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បាន។
លោកស្រីបន្តថា ការកើនឡើងចំនួនអ្នកចាក់រហូតដល់ជាង២លាន១សែននាក់ស្មើនឹង១២៣,៦៥ភាគរយនេះ គឺដោយសារយើងបានចាក់អោយប្រជាពលរដ្ឋមកពីខេត្ត ពិសេសបងប្អូនកម្មករនិងជនបរទេសនៅស្រុកខ្មែរ។

ដោយឡែកសម្រាប់អ្នកនៅភ្នំពេញចំនួនភាគរយដែលប្រជាពលរដ្ឋបានចាក់គឺមានចំនួន៩៩,២២ភាគរយ ហើយយចំនួនដែលនៅសល់ គឺជាចំនួនបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពមិនអាចចាក់វ៉ាក់សាំងបាន។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីនបានបញ្ជាក់ទៀតថា ក្រុមគ្រូពេទ្យនឹងបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី០៨ខែកក្កដានេះ ហើយក្រុមគ្រូពេទ្យនឹងបន្តសកម្មភាពនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗទៀត ដោយអនុវត្តទៅតាមយុទ្ធសាស្ត្រផ្ការីករបស់សម្ដេចតេជោហ៊ុនសែន។
លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏បានមានប្រសាសន៍លើកឡើងផងដែរថា សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញតែម្តង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនប្រមាណ ជាង១លាន៧សែននាក់ ចំពោះ តួលេខដែលបានកើនឡើងរហូតដល់ជាង ជាង២លាន១សែននាក់នោះ គឺដោយសារតែមានបងប្អូនប្រជាពលរដ្ឋ ជាកម្មករកម្មការិនីនៅតាមខេត្តបានសម្រុកចាក់វ៉ាក់សាំងការពារកូវីត-១៩នៅភ្នំពេញហើយ ក្នុងនោះក៏មានជនបរទេស មកទទួលការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញនេះផងដែរ។
លោកក៏បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោហ៊ុន សែនដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ រហូតបញ្ចប់នៃការចាក់វ៉ាក់សាំងនៅថ្ងៃទី០៨ កក្កដានេះ។
លោកក៏បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានការចាក់វ៉ាកសាំង២ដូសហើយ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារកំណើននៃការឆ្លងកូវីដ-១៩នៅតែកើនមានក្នុង១ថ្ងៃពី២០០ទៅ៣០០នាក់នូវឡើយ ដែលតម្រូវអោយបងប្អូនត្រូវចេះការពារដោយខ្លួនឯងកុំអោយឆ្លងពីម្នាក់ទៅម្នាក់ទៀត៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


