ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ បន្ថែមពេលវេលា ចែកចាយឧបករណ៍តេស្ដរហ័ស ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសបន្ថែមពេលវេលាធ្វើការចែកចាយ ឧបករណ៍តេស្ដរហ័ស ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៨ព្រឹក ដល់៦ល្ងាច ដើម្បីពន្លឿន និងសម្រួលដល់ការមកទទួល យកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩។ នេះបើយោងតាមការប្រកាស នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៩ ខែកក្កដាម្សិលមិញ។


ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអំពាវនាវដល់ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា៖ គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំ ដែលមានការគ្រប់គ្រងទាំងអស់ ដែលបានដាក់បញ្ជាទិញ និងទទួលការបញ្ជាក់រួចរាល់ មកទទួលយកឧបករណ៍តេស្ដរហ័ស តាមពេលវេលាកំណត់ខាងលើ ឬពេលវេលាកំណត់ដោយមន្ត្រីទទួលបន្ទុក។
ជាមួយគ្នានេះក៏បានក្រសួង ស្នើសុំការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋ ដែលមានតម្រូវប្រើជាលក្ខណៈគ្រួសារដោយពេលេះនេះ មិនទាន់អាចដោះស្រាយជូនបានពេញលេញ ព្រោះជាគោលការណ៍ក្រសួង ផ្តល់អាទិភាពជូនស្ថាប័ន ដែលមានបុគ្គលិកច្រើន ហើយកំពុងប្រឈមនឹងហានិភ័យ។
សូមជម្រាបថា យោងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ និងដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែ ងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣,៧ ដុល្លារអាម៉េរិក ក្នុងមួយឧបករណ៍។ ឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនក្នុងគោលដៅ យកទៅប្រើប្រាស់តែប៉ុណ្ណោះ ដោយមិនត្រូវយកទៅលក់បន្តឡើយ៕ (ដោយ)៖ ឃួន សុភ័ក្រ



-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង