ព័ត៌មានជាតិ
ត្រៀមនាំអំណោយសប្បុរសជនយកទៅប្រើប្រាស់ សកម្មភាពមនុស្សធម៌ ជួយដល់ពលរដ្ឋ ជួបការលំបាកដោយសារកូវីដ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងថា អំណោយរបស់សប្បុរសជនដែលបានជួយឧបត្ថម្ភជាហូរហែរកន្លងមកថ្មីៗនេះនឹងត្រៀមនាំយកទៅប្រើប្រាស់ សកម្មភាពមនុស្សធម៌ ជួយដល់ពលរដ្ឋដែលជួបការលំបាកលើបញ្ហាជីវភាពដោយសារជម្ងឺរាតត្បាតកូវីដ ១៩ នៅតាមមូលដ្ឋានខេត្តស្វាយរៀងបន្តទៀត។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈអញ្ជើញទទួលអង្ករចំនួន ១០តោន និងមី២០កេសធំ ពីលោក Kevin Hsu អគ្គនាយក ក្រុមហ៊ុន LIXIN GROUP នៅទីស្តីការក្រសួងនាល្ងាចម្សិលមុិញ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិតផ្ទាល់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក Kevin Hsu អគ្គនាយក ក្រុមហ៊ុន LIXIN GROUP ជាវិស័យឯកជន ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល។ ស្បៀងអាហារនេះពិតជាមានសារៈសំខាន់បំផុតសម្រាប់បរិភោគប្រចាំថ្ងៃក្នុងពេលចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺរាត្បាតកូវីដ១៩ នៅមូលដ្ឋានខេត្តស្វាយរៀង។ លោកជំទាវកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា អំណោយសប្បុរសធម៌នេះ នឹងយកទៅប្រើប្រាស់ សកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗផងដែរ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យក្រុមហ៊ុនក៍ដូចសប្បុរសជននានាដែលបានជួយឧបត្ថម្ភមកក្រសួងទំនាក់ទំនងជាហូរហែរមកនេះ សូមទទួលបានការគាំទ្រកាន់តែច្រើន ពីអតិថិជននិងជោគជ័យក្នុងការងារមុខជំនួននៅកម្ពុជា ហើយក៏សូមឲ្យក្រុមហ៊ុមបន្តជួយដល់រាជរដ្ឋាភិបាលបន្ថែមទៀតលើការងារមនុស្សធម៌ដ៍ថ្លៃថ្លានេះ ៕
អត្ថបទ៖វិមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


