ព័ត៌មានជាតិ
ក្រសួងអប់រំ ណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវរៀបចំប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីឲ្យមានភាពអធិកអធម
ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡាបានណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវត្រូវរៀបចំប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០ ២០២១ខាងមុខនេះឲ្យមានភាពអធិកអធម។

ប៉ុន្តែត្រូវគោរពតាមស្តង់ដារអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
យោងតាមសេចក្តីណែនាំស្ដីពីដំណើរការគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈឆ្នាំសិក្សា២០២០ ២០២១ បានឲ្យដឹងថា ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ខែមករាឆ្នាំ២០២១ខាងមុខនេះហើយ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ទៅរៀបចំបដាពាក្យស្លោកនិងខិតប័ណ្ណសម្រាប់ផ្សព្វផ្សាយអបអរសាទរថ្ងៃបើកបវេសនកាលឲ្យមានភាពអធិកអធម។
យ៉ាងណាក៏ដោយក្រសួងបានបន្តទៀតថា គ្រឹះស្ថានសិក្សានីមួយៗអាចរៀបចំកម្មវិធីទៅតាមលទ្ធភាពជាទ្រង់ទ្រាយធំ ឬ តូចនឹងចាំបាច់ត្រូវមានការចូលរួមពីសំណាក់មាតាបិតាអ្នកអាណាព្យាបាលសាស្ត្រគណៈកម្មការគ្រប់គ្រងសាលារៀននិងសហគមន៍មូលដ្ឋានហើយការរៀបចំពិធីខាងលើចាំបាច់ត្រូវគោរពតាមស្តង់ដារអនាម័យនិងរក្សាបាននូវកម្រិតសុវត្ថិភាពសង្គមបុគ្គលនិងតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះដែរ ក្រសួងអប់រំបានណែនាំទៀតថា «ក្នុងថ្ងៃប្រារព្ធពិធីបើកបវេសនកាលគួរមានការចូលរួមពីថ្នាក់ដឹកនាំ ឬ មន្ត្រីក្រសួងអប់រំយុវជននិងកីឡា មន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្ត ការិយាល័យអប់រំយុវជននិងកីឡានៃរដ្ឋបាលក្រុងស្រុកខណ្ឌនិងអាជ្ញាធរដែនដី»។
បើតាមក្រសួងអប់រំឆ្នាំសិក្សា២០២០ ២០២១នេះនឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី១១ខែមករានឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ខាងមុខ។ ចំណែកវិស្សមកាល ឬ វ៉ាកងវិញ នឹងប្រព្រឹត្តទៅពីរដងក្នុងមួយឆ្នាំសិក្សាគឺវិស្សមកាលតូចគឺចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១៩ខែមេសាឆ្នាំ២០២១ និងមហាវិស្សមកាលចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១៕
ដោយ ៖ សំអឿន

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


