ព័ត៌មានជាតិ
សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចំនួន៨ក្រុម ចេញដំណើរទៅកាន់ខេត្តព្រះវិហារ ដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋ
សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ចំនួន៨ក្រុម នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្ដចេញដំណើរឆ្ពោះទៅកាន់ខេត្តព្រះវិហារ ដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅស្រុករវៀង និងស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
ក្នុងឱកាសសំណេះសំណាល និងជូនដំណើរប្រធានតំបន់ ប្រធានក្រុម សមាជិក-សមាជិកា លោក លី ចាន់សុភក្ដី អនុប្រធាន សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានយកនាំការផ្ដាំផ្ញើរសួរសុខទុក្ខ និងជូនពរពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក និង លោកបណ្ឌិត ហេង សុខគង់ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ផងដែរ។

លោក លី ចាន់សុភក្ដី ក៏បានជូនពរសមាជិក-សមាជិកាសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ទាំងអស់ ធ្វើដំណើរដោយសុវត្តិភាព មានសុខភាពល្អបរិបូរ៍ និងជោគជ័យ ក្នុងបេសកម្មដ៏ត្រចះត្រចង់នេះ ដើម្បីប្រជាជន និងប្រទេសជាតិ ដោយរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់គ្នា៕ (ដោយ)៖ ឃួន សុភ័ក្រ



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


