ព័ត៌មានជាតិ
ធ្វើសំណាកលើអ្នកសង្ស័យចំនួន៣២១នាក់ រកឃើញវិជ្ជមាន១០នាក់
រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១០នាក់បន្ថែមទៀត នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។
ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានខិតខំបន្តស្រាវជ្រាវ ស្វែងរកអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ កន្លងមក និងបានធ្វើតេស្តមនុស្សសរុប ៣២១នាក់ រកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន១០នាក់។

អ្នកវិជ្ជមានខាងលើធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក ដោយតម្រូវឲ្យបុគ្គលទាំងនោះធ្វើចត្តាឡីស័ក និងធ្វើតេស្តសំណាកដោយមានអាការៈមិនស្រួលខ្លួន បានស្ម័គ្រចិត្តធ្វើតេស្តសំណាក(Rapid Test) និងមួយចំនួនជាពលរដ្ឋធ្វើដំណើរមកពីខេត្តដទៃ ត្រូវបានក្រុមការងារប្រចាំការនៅតាមគោលដៅត្រួតពិនិត្យបឋមបានរកឃើញ។

ជាលទ្ធផលថ្ងៃនេះ ក្នុងចំណោមអ្នកធ្វើតេស្តសំណាក ៣២១នាក់ រកឃើញវិជ្ជមានកូវីដ19 ចំនួន ១០នាក់។ បច្ចុប្បន្នអ្នកវិជ្ជមានខាងលើត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យត្រពាំងក្រហម ស្រុកកូនមុំ និងវិទ្យាល័យហ៊ុនសែនភូមិថ្មី ក្រុងបានលុង ខេត្តរតនគិរី៕
អត្ថបទ ៖ វុទ្ធឦសាន





-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


