ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព លោក ហុង ថែម ទីប្រឹក្សាក្រសួងទំនាក់ទំនង
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព លោក ហុង ថែម ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។
សូមរំលឹកផងដែរថា លោក ហុង ថែម ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឋានៈស្មើរដ្ឋលេខាធិការ ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង ១១ៈ០០ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ ។

នៅក្នុងឱកាសដ៏សោកសង្រេងនេះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានចូលរួមរំលែកមរណៈទុក្ខជាមួយ លោកវេជ្ជបណ្ឌិត ហុង រដ្ឋាវុធ ព្រមទាំងក្រុមគ្រួសារ និងបានសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះ មរណភាពរបស់ ឯកឧត្តម ហុង ថែម គឺជាបាត់បង់នូវឱពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ដែលបានឃុំគ្រងថែរក្សា ក្រុមគ្រួសារ ប្រកបដោយភាពកក់ក្តៅ រួមជាមួយដំបូន្មានល្អៗដល់កូនចៅ ហើយក៏ដូចជាបាត់បង់នូវ ថ្នាក់ដឹកនាំប្រកប ដោយ ចំណេះដឹង បទពិសោធន៍ ដែលក្នុងមួយជីវិតរបស់ឯកឧត្តម បានរួមចំណែកក្នុងការកសាងស្ថាប័ន បម្រើជាតិ មាតុភូមិ រហូតសម្រេចបាននូវស្នាដៃជាច្រើនក្នុងក្របខណ្ឌការងារជំនាញជាបន្តបន្ទាប់ ។

ជាចុងក្រោយ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិស បួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម ហុង ថែម សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ជាតិកុំបីឃ្លៀងឃ្លាតឡើយ ៕
អត្ថបទ ៖ វិមាន


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


