ព័ត៌មានជាតិ
លោក អ៊ុំ រាត្រី អំពាវនាវពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ជៀសវាងដាច់ខាត ព្យាបាលជំងឺកូវីដ នៅផ្ទះដោយខ្លួនឯង
(បន្ទាយមានជ័យ)៖ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យទាំងអស់ សូមជៀសវាងឲ្យបានដាច់ខាត នូវការព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះដោយខ្លួនឯង ដែលអាចបង្កឲ្យមានហានិភ័យខ្ពស់ ដល់ក្រុមគ្រួសារ ឬសាច់ញាតិ និងឈានទៅដល់គ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ។

ការអំពាវនាវដូច្នេះ គឺធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងលេខ៖ ៣៧៤/២១ សជណ. ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ ស្តីពី ការធ្វើតេស្តរហ័ស ស្រាវជ្រាវរកវីរុសកូវីដ-១៩ និងការមកទទួលសេវាពិនិត្យព្យាបាលជំងឺ នៅតាមមន្ទីពេទ្យខេត្ត ក្រុង ស្រុក ក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងសេចក្តីជូនដំណឹងនេះ បានជូនដំណឹង និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នូវខ្លឹមសារសំខាន់៦ចំណុចដូចខាងក្រោម៖
១.ក្នុងករណីមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ សូមផ្ដល់ព័ត៌មានមកមន្ត្រីសុខាភិបាល ឬអាជ្ញាធរមូលដ្ឋានដែលនៅជិត ដើម្បីទទួលបានព័ត៌មាន និងសូមប្រញាប់មកធ្វើតេស្តរហ័ស នៅតាមមន្ទីរពេទ្យខេត្តក្រុងស្រុក របស់រដ្ឋ និងទីតាំងយកសំណាក ដែលអាជ្ញាធរមូលដ្ឋានបានកំណត់ដោយឥតគិតថ្លៃ ។
២.ករណីដែលបងប្អូនប្រជាពលរដ្ឋ ទិញតេស្តរហ័ស ដើម្បីពិនិត្យជំងឺកូវី-១៩ ដោយខ្លួនឯង ត្រូវបង្ហាញលទ្ធផលវិជ្ជមានដល់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ និងមន្ត្រីសុខាភិបាលដែលនៅជិតបំផុតដើម្បីស្វែងរកសេវាព្យាបាលទាន់ពេលវេលា និងដោះស្រាយនូវវិបត្តិផ្លូវចិត្តប្រកបដោយប្រសិទ្ធភាព ។
៣.ក្នុងករណីមានរោគសញ្ញាសង្ស័យដូចជា ក្តៅខ្លួន ឈឺក ហៀសំបោរ ក្អក ពិបាកដកដង្ហើម ត្រូវទៅពិគ្រោះព្យាបាលជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខេត្ត និងក្រុង ស្រុក ជៀសវាងការអូសបន្លាយរយៈពេលយូរ ដែលអាចបង្កឱ្យមានសភាពជំងឺកាន់តែធ្ងន់ធ្ងរ នាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងចៀសវាងការព្យាបាលនៅផ្ទះ និងការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា ។
៤.ត្រូវជៀសវាងឱ្យបានដាច់ខាត នូវការព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះដោយខ្លួនឯង ដែលអាចបង្កឲ្យមានហានិភ័យខ្ពស់ ដល់ក្រុមគ្រួសារ ឬសាច់ញាតិ និងឈានទៅដល់គ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ។
៥.គ្រប់មន្ទីរអង្គភាព សហគ្រាស ផ្នែកវិស័យឯកជន និងប្រជាពលរដ្ឋដែលបានទិញតែរហ័ស ពិនិត្យអង់ទីហ្សែន កូវីដ-១៩ ចាំបាច់ទៅរាយការណ៍អំពីចំនួនលទ្ធផលធ្វើតេស្តអវិជ្ជមាន និងវិជ្ជមាន ជូនដល់អាជ្ញាធរដែនដី ឬមន្ត្រីសុខាភិបាលដែលនៅជិតបំផុត ឬប្រធានមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមកលោកវេជ្ជបណ្ឌិត រឿន សុធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត លេខទូរសព្ទ ៖ 012 724 042 ដើម្បីទទួលបានការផ្ដល់ប្រឹក្សា អំពីបច្ចេកទេសនៃការធ្វើតេស្តរហ័ស ការទទួលបាននូវសេវាព្យាបាល ទាន់ពេលវេលា និងកិច្ចសហប្រតិបត្តិការគ្រប់គ្រងទិន្នន័យអោយបានល្អប្រសើរ ។
៦.សូមគ្រប់មន្ទីរអង្គភាព សហគ្រាស ផ្នែកវិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តវិធានការ ៣ការពារ និង ៣កុំ ឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន ជារោទិ៍ ការពួកម៉ាក ការរក្សាគម្លាត ការលាងសម្អាតដៃ ឬបាញ់អាកុល ដើម្បីចូលរួមបង្កើតទប់ស្កាត់ ការរីករាលដាលវីរុសកូវីដ-១៩ ។
ទទួលបានសេចក្តីជូនដំណឹង និងការអំពាវនាវនេះ រដ្ឋបាលខេត្តបន្ទាយមាជ័យ មានជំនឿយ៉ាងម៉ុតមាំថា ប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមអនុវត្ត និងសហការជាមួយរដ្ឋបាលខេត្ត ក្នុងការថែរក្សាសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និង សហគមន៍ ក្នុងការបង្កា និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព៕ (ដោយ)៖ ពៅ


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


