Connect with us

ព័ត៌មានជាតិ

មន្ត្រី ក.ប.ប ខេត្តស្វាយរៀង រកឃើញទំនិញខូចគុណភាព និងអាល់កុលក្លែងក្លាយ​មួយចំនួន

បានផុស

នៅ

ដោយមាន​ការណែនាំ​ពីឯកឧត្តមប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ មន្ត្រី​សាខា ក ប ប ​ខេត្ត​ស្វាយរៀង ដឹ​ក​នាំ​ដោយ​លោក ផឹង និល ប្រធាន​សាខា ក ប ប ខេត្ត បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​និងអាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​តាម​ឃ្លាំង ផលិតផល​អាល់កុល និង​តាមដាន​តម្លៃ​ទំនិញ ( ជាពិសេស​តម្លៃ​អាល់កុល​ស្លាក​សញ្ញា តម្លៃ​ម៉ាស់ ) នៅតាម​បណ្ដា​ដេប៉ូ​-​ម៉ា​ត​-​ឃ្លាំងទំនិញ​-​ឪ​សថ​ស្ថាន និង​តាម​ស្ថានីយ​លក់​ប្រេងឥន្ធនៈស្ថិតក្នុង​ក្រុងស្វាយរៀង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផឹង និល បានអោយដឹងថា មន្ត្រី​ជំនាញ​បាន​ពិនិត្យ​ទៅលើអាល់កុល ជែ​ល​លាងដៃ នៅតាម​ឪ​សថ​ស្ថាន បាន​ប្រើប្រាស់​ឧបករណ​ធ្វើ Test Kits (​បឋម​) ដើម្បី​ស្វែងរក​អាល់កុល​ក្លែងក្លាយ និង​ទំ​ញ​ជាច្រើន​មុខ ជា​លទ្ធផល​ក្រោយ​ការចុះអនុវត្ត​ការងារ មន្ត្រី​ជំនាញ​បាន​រកឃើញ​ទំនិញ​ខូចគុណភាព​និង​អាល់កុល​ក្លែងក្លាយ​ដូចជា​:

– អាល់កុល ក្លែងក្លាយ ចំនួន ១០០​លីត្រ​

– ទំនិញ​ខូចគុណភាព​ចម្រុះ ចំនួន ១៥Kg

លោក ផឹង និល បាន​បន្តថា ​មន្ត្រី​ជំនាញ​បានធ្វើ​កំណត់ហេតុ​ដកហូត​ទំនិញ​ទាំងនោះ និង​អាល់កុល​ក្លែង​ក្លាយ យកមក​រក្សា​ទុក និង​យកទៅ​ធ្វើ​ការដុត​កម្ទេច​ចោល ។ ជាពិសេស​មន្ត្រី​ជំនាញ បាន​ផ្សព្វផ្សាយ​ប្រកាស​អន្តរក្រសួង​ស្តីពី និតិ​វិធី​ពិន័យ​អន្តរការណ៍​លើ​បទល្មើស និង​ច្បាប់​ស្តីពី កិច្ចការពារ​អ្នកប្រើប្រាស់​ជូន​ដល់​អាជីវ​ករ​តាម ដេប៉ូ និង​បណ្តា​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​ផងដែរ​៕

អត្ថបទ ៖ ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម