ព័ត៌មានជាតិ
លោកយាយ ជឹម ជន ដែលកើតកូវីដ បានទទួលមរណភាព ចោលលោកតា សាំង ម៉ោញ ហើយ
លោកយាយ ជឹម ជន អាយុ៨២ឆ្នាំ ត្រូវជាប្រពន្ធលោកតា សាំង ម៉ោញ អាយុ៨៧ឆ្នាំ បានទទួលមរណភាពហើយ នៅវេលាម៉ោង៤ និង១៥នាទី ទៀបភ្លឺ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ខណៈដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅខេត្តបាត់ដំបង។

ទំព័រហ្វេសប៊ុកឈ្មោះ បាត់ដំបង – Battambang បានបង្ហោះព័ត៌មាននេះឲ្យដឹង នៅព្រឹកថ្ងៃទី២២ ខែកក្កដានេះថា «លោកយាយ ជឹម ជន អាយុ៨២ឆ្នាំ ត្រូវជាប្រពន្ធលោកតា សាំង ម៉ោញ អាយុ៨៧ឆ្នាំ បានទទួលអនិច្ចកម្មហើយនៅវេលាម៉ោង៤:១៥នាទីទៀបភ្លឺ ថ្ងៃទី២២ កក្កដា ២០២១»។
ទំព័រហ្វេសប៊ុកដដែល បានឲ្យដឹងទៀតថា «ពួកយើងខ្ញុំចូលទៅមើលល្ងាចមិញ ដោយនាំថវិកាចំនួន១០០០ដុល្លារ ជាអំណោយលោក ពាក់មី និងសប្បុរសជន បានដឹងថាមិនស្រួលដែរ និងបានខិតខំជួយគាត់អស់ហើយ នៅតែមិនបានជោគជ័យ»។

ចំណែកទំព័រហ្វេសប៊ុកឈ្មោះ Chem Chanra ចែម ចាន់រ៉ា ដែលគេស្គាល់ថា ជារបស់តារាកំប្លែងនាយពាក់មី បានសរសេរឲ្យដឹងដែរថា «លោកយាយ ជឹម ជន អាយុ៨២ឆ្នាំ ត្រូវជាប្រពន្ធលោកតា សាំង ម៉ោញ អាយុ៨៧ឆ្នាំ បានទទួលអនិច្ចកម្មហើយ នៅវេលាម៉ោង៤:១៥នាទីទៀបភ្លឺ ថ្ងៃទី២២ កក្កដា ២០២១ ចឹងតើបានល្ងាចមិញឃើញលោកតាទទួលលុយតែម្នាក់ ដោយសារលោកយាយគាត់ធ្ងន់ធ្ងរតាំងពីល្ងាច សូមវិញ្ញាណក្ខន្ធលោកយាយបានដល់សុគិតិភព»។

គួរឲ្យដឹងថា លោកយាយ ជឹម ជន អាយុ៨២ឆ្នាំ និងលោកតា សាំង ម៉ោញ អាយុ៨៧ឆ្នាំ ដែលជាប្ដីប្រពន្ធនឹងគ្នា បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ។ លោកយាយ និងលោកតាទាំងពីរ បានសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលវិទ្យាល័យសម្ដេចឪ នៅក្នុងក្រុងបាត់ដំបង៕ (ដោយ)៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


