ខេត្ត​ព្រះសីហនុ​ត្រៀម​ស្ថាបនា​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី ៣​ ធានា​កុំ​ឲ្យ​មាន​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខេត្ត​ព្រះសីហនុ​ត្រៀម​ស្ថាបនា​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី ៣​ ធានា​កុំ​ឲ្យ​មាន​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ

បានផុស

នៅ

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កំពុងត្រៀមសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ ក្នុងខេត្តព្រះសីហនុដែលមានសមត្ថភាពធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ២ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការខេត្ត នឹងក្លាយទៅជាតំបន់ សេដ្ឋកិច្ចពិសេសគំរូពហុបំណង ខណៈពេលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី១ និងទី២ សម្រេចលទ្ធផលបានរួចរាល់ទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងជាប្រធានគណៈកម្មាធិការ ជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា រួមជាមួយសហការីបានចុះពិនិត្យ ដំណើរការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ១ និងទី២ និងការពិនិត្យទីតាំងសម្រាប់ស្ថាបនាស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅជាប់ស្ពានពយអូរឈើទាល ព្រមទាំងពិនិត្យការស្ថាបនាផ្លូវពយតាមូង និងការស្ថាបនាសំណង់ផ្សេងៗ៕

ដោយ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services