ព័ត៌មានជាតិ
ទីតាំងភោជនីយដ្ឋាន២ កន្លែងនៅក្នុងសង្កាត់បឹងកេងកង១ ពាក់ព័ន្ធអ្នកឆ្លងកូវីដ
ទីតាំងភោជនីដ្ឋាន ២ កន្លែងផ្សេងគ្នា នៅក្នុងសង្កាត់បឹងកេងកងទី១ ត្រូវបានអនុគណះកម្មការស្រាវជ្រាវកូវីដ១៩ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រយ័ត្នសុខភាពរបស់ខ្លួន។

ទីតាំងទី១ គឺភោជនីដ្ឋាន ម៉ាម៉ា ថៃ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៣៥២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ព្រោះនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៣និង២០ ដល់ ១៥និង០៥ អ្នកជំងឺកូវីដ ១៩ មានគ្នា ៥ នាក់ បានចូលទៅហូបអាហារ នៅទីតាំងខាងលើនេះ។

ចំណែកទីតាំងទី២នៅហាងអាហារជប៉ុន YaKiToRi Lab ដែលមានទីតាំងស្ថិតនៅផ្លូវ ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ដោយសារនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៨ និង ២៥នាទី
មានអ្នកជំងឺ កូវីដ១៩ បានចូលទៅហូបអាហារនៅទីតាំងខាងលើនេះ។
អាជ្ញាធរ សូមក្រើនរំលឹកឲ្យអ្នកពាក់ព័ន្ធ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
អត្ថបទ៖ រស្មី

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង