ជិត៧ខែនេះសមត្ថកិច្ចឃាត់ខ្លួនមនុស្សជិត ៨ពាន់នាក់ និងរឹបអូសសារធាតុញៀនជាង៧៥៥គីឡូក្រាម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ជិត៧ខែនេះសមត្ថកិច្ចឃាត់ខ្លួនមនុស្សជិត ៨ពាន់នាក់ និងរឹបអូសសារធាតុញៀនជាង៧៥៥គីឡូក្រាម

បានផុស

នៅ

ភ្នំពេញ៖ នៅក្នុងរយៈពេលជិត ៧ខែឆ្នាំ២០២១នេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន បានជាង ៣ពាន់ករណី ឃាត់ខ្លួនមនុស្សជិត ៨ពាន់ នាក់ និងរឹបអូសបានសារធាតុញៀន គ្រប់ប្រភេទជាង ៧៥៥ គីឡូក្រាម រួមទាំងវត្ថុតាងមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របសគណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿង ញៀន ខុសច្បាប់ បានបង្ហាញថាចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀនបានចំនួន៣៤៣៣ករណី ឃាត់មនុស្សចំនួន ៧៦៨៦នាក់ ស្រី ៤៣១នាក់ក្នុងនោះជនបរទេស ១៤៤នាក់ ស្រី ១៤នាក់ មាន ៨សញ្ជាតិ។ ជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង ២២៥៧ ករណី ឃាត់ ៤៤២៣នាក់ ស្រី ២៩១នាក់ និងដាំដុះ ៣០ករណី ឃាត់ ៩នាក់ស្រី ៥នាក់។ ប្រើប្រាស់ ១១៤៦ករណី ឃាត់ ៣២៥៤ នាក់ស្រី ១៣៥នាក់។ អនុវត្ដន៍ដីកា៖ ២៤៦ដីកា ឃាត់ ២២៨នាក់ស្រី ៩នាក់។

យោងតាមរបាយការណ៍បានបន្តទៀតថាសារធាតុ ញៀនគ្រប់ប្រភេទមានទម្ងន់  ៧៥៥គីឡូ,៩៩២,០៤ក្រាមនិងកញ្ឆា ៥៧,៥២៣ដើម កញ្ឆាស្ងួត ៩៩គីឡូក្រាម ១១០,៩៥ក្រាម។

ចំពោះសម្ភារចាប់យកមាន រថយន្ដ ៦១គ្រឿង ម៉ូតូ ១០១៥ គ្រឿង ទូរស័ព្ទ ៣២៥៤គ្រឿង ជញ្ជីង ១៦២គ្រឿង អាវុធខ្លី ២៦ដើម អាវុធវែង ១៩ដើម(កែច្នៃ១៨ដើម)។

ឃាត់ទុកទ្រព្យសម្បត្តិមួយចំនួនដូចជា ផ្ទះនិងដី២កន្លែង ក្នុងនោះមន្ទីរ(ក៤) ផ្ទះនិងដី ១កន្លែង ផ្ទះគ្មានលេខ ផ្លូវលំ ភូមិអំបិល ឃុំចារ ស្រុកព្រៃក្បាស ខេត្តតាកែវ។ផ្ទះនិងដី ១កន្លែង ភូមិអូរអំបិល ឃុំទួលពង្រ ស្រុកម៉ាឡៃ។

កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានធ្វើការដុតបំផ្លាញចោលគ្រឿងញៀននិងសារធាតុគីមីផ្សំជាង៧តោននៅទីតាំងផ្លូវ៦០ម៉ែត្រ។

បើតាម លោក ឧត្តមសេនីយ៍ឯក ឈឹមសិទ្ធិ បុណ្យរឹទ្ធ ដែលជាអ្នកធ្វើរបាយការណ៍បានឱ្យដឹងថាគ្រឿងញៀន សារធាតុគីមីផ្សំនិងសារធាតុពាក់ព័ន្ធផ្សេងទៀតដែលត្រូវបំផ្លាញសរុបចំនួន​៧តោន៥៥១គីឡូក្រាម៥០៦.៩៩ក្រាម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញរឹបអូសបាននាពេលកន្លងមកក្នុងនោះរួមមានសារធាតុអេរ៉ូអ៊ីនចំនួន២៩១គីឡូក្រាម៩២៣.១ក្រាម ថ្នាំក្រវីចំនួន៥គីឡូក្រាម៨០៦.៥៥ក្រាម កញ្ឆាចំនួន៨គីឡូក្រាម០៧៩.០២ក្រាម កាទីណូន ១០គីឡូក្រាម១៨៩.១២ក្រាម ថ្នាំមេតីហ្វេតាមីន ៦០២គីឡូក្រាម៨០៦.៥៥ក្រាម នីមេតាហ្សេប៉ាម ១៣គីឡូក្រាម៨២៨.៥៩ក្រាមនិង សារធាតុគីមីផ្សំចំនួន២តោន៥០០គីឡូក្រាម៨០០.៨ក្រាម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុង​ប៉ោយ​ប៉ែត​រង​ការជន់លិច​ ក្រោយ​ភ្លៀង​ជាង​៤​ម៉ោង​

ព័ត៌មានជាតិ៣ ម៉ោង មុន

ចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី​បញ្ជាក់​ពី​កា​រភាន់​ច្រឡំថា​ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រាទិញ​ដី​មិន​ស្រប​ច្បាប់​

ព័ត៌មានជាតិ៤ ម៉ោង មុន

ចៅ​អធិការ​វត្ត​មួយ​ក្នុង​ស្រុក​បាទី​​ឆ្លងកូវីដ១៩ ​គ្រូពេទ្យ​ចុះ​​តេស្ត​ព្រះសង្ឃ​​តា​ជី​យាយ​ជី​​ ៥១​ អង្គ/នាក់​​​​​

ព័ត៌មានជាតិ៥ ម៉ោង មុន

កងរាជអាវុធហត្ថ ស្ទាក់ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកធ្យូង និងឈើគ្រញូង

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ទោះបីបាត់បង់ជីវិត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ធឺសម្រាប់អ្នកគាំទ្រ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services