ព័ត៌មានជាតិ
អភិបាលខេត្តកំពត ៖ ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ប្រព្រឹត្តទៅដោយរលូន និងមានសណ្ដាប់ធ្នាប់
(កំពត)៖ ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ ប្រកបដោយបរិយាកាសល្អ ក្រោមវត្តមានលោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពត។
ក្រុងបូកគោ នៃខេត្តកំពត គឺជាក្រុងដែលត្រូវរាជរដ្ឋាភិបាល ទើបបានបង្កើតឡើងថ្មី ហើយដើម្បីឲ្យស្របទៅតាម ច្បាប់ ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ក្រោមការរៀបចំ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅឯមណ្ឌលបោះឆ្នោត នាសាលាបឋមសិក្សារលួស ស្ថិតក្នុងឃុំបឹងទូក ស្រុកទឹកឈូខេត្តកំពត។
ក្នុងដំណើរការបោះឆ្នោតនេះដែរលោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បានចូលរួមដឹកនាំកម្លាំងការពារ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងបរិវេណនៃមណ្ឌល បោះឆ្នោតផងដែរ។ ក្នុងដំណើរការបោះឆ្នោតនេះទៀតសោត បានប្រព្រឹត្តទៅដោយរលូន សន្តិសុខសណ្ដាប់ធ្នាប់ បរិយាកាស ក្នុងមណ្ឌលបោះឆ្នោតមានភាពស្ងប់ស្ងាត់ល្អ មានគណបក្សនយោបាយក្នុងបញ្ជី ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត មានចំនួន ៤គណបក្ស និងមានភ្នាក់ងារសង្កេតការណ៍ របស់គណបក្សនយោបាយនីមួយៗ និងភ្នាក់ងារសង្កេតការណ៍របស់អង្គការសង្គមស៊ីវិល ចូលរួមសង្កេតការណ៍ប្រកបដោយមានលក្ខណៈត្រឹមត្រូវយុត្តិធម៌ និងតម្លាភាព។
លោក ជាវ តាយ អភិបាលខេត្ត និងក្នុងនាមប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បានចាត់ទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់ក្រុងបូកគោនៅខេត្តកំពត ដោយរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ និងមានភាពរលូនប្រកបដោយបរិយាកាសល្អ ត្រឹមត្រូវនិងយុត្តិធម៌ តម្លាភាព ចំពោះគណបក្សនយោបាយនីមួយៗ ក្នុងការបញ្ចេញឆន្ទៈរបស់ខ្លួន។
លោកបណ្ឌិត តែ ជិនណារិទ្ធិ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត ក៏បានបញ្ជាក់ឱ្យដឹងដែរថា ក្រុងបូកគោជាក្រុង ដែលទើបត្រូវបានរាជរដ្ឋាភិបាលបានបង្កើតឡើងថ្មី ហើយដើម្បីឲ្យស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺទើបឈានដល់ការរៀបចំការបោះឆ្នោតដើម្បី ជ្រើសរើសក្រុមប្រឹក្សាក្រុង ដែលជាចាំបាច់ធ្វើឡើងឲ្យស្របទៅតាមច្បាប់កំណត់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ រីឯដំណើរការបោះឆ្នោតនេះ មានគណបក្សនយោបាយចុះ ក្នុងបញ្ជីចូលរួមប្រកួតប្រជែងបោះឆ្នោតចំនួន៤ គឺគណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា ,គណបក្សសញ្ជាតិកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។
ចំណែកដើម្បីឈានមក ដល់ដំណើរការនៃការបោះឆ្នោតពេលនេះ គឺចាប់ដើមទីដំបូងមានគណបក្សនយោ បាយទាំងបួន បានចូលរួមធ្វើយុទ្ធនាការឃោសនា រយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១ ហើយត្រូវបានបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត។
សូមបញ្ជាក់ថា ការបោះឆ្នោតនេះមានអង្គបោះឆ្នោត ចំនួន១៧រូប ជាសមាជិកក្រុមប្រឹក្សាឃុំ មកពីឃុំចំនួន៣ ដែលត្រូវបង្កើតក្រុងបូកគោនេះ គឺឃុំបឹងទូក, ឃុំកោះតូច និងឃុំព្រែកត្នោត។ ជាលទ្ធផលបឋមបណ្ដោះ អាសន្ន នៃសង្កេតការណ៍ ក្នុងដំណើរការរាប់សន្លឹកឆ្នោត ក្នុងមណ្ឌលបោះឆ្នោត ត្រូវបានទទួលលទ្ធផល ទៅលើគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងសន្លឹកឆ្នោត គាំទ្រចំនួន១៧ លើ១៧សំឡេង៕ (ដោយ)៖ សេង ណារិទ្ធ





-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
នយោបាយ១៧ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ