ព័ត៌មានជាតិ
កងកម្លាំងសមត្ថកិច្ចមិនត្រូវប្រេីប្រាស់អំណាច ដេីម្បីធ្វើការងារទេ គឺត្រូវប្រេីប្រាស់ច្បាប់ក្នុងបម្រើប្រជាពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់
ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៤ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា កងកម្លាំងមិនត្រូវប្រេីប្រាស់អំណាច ដេីម្បីធ្វើការងារទេ គឺត្រូវប្រេីប្រាស់ច្បាប់ក្នុងបម្រើប្រជាពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងនូវការកោតសរសើរ ចំពោះកម្មវិធីកំណែទម្រង់ និងផែនការអភិវឌ្ឍរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បី លើកកម្ពស់គុណភាព និងសមត្ថភាពវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ ដែលជាធនធានមនុស្សដ៏សំខាន់ សម្រាប់បម្រើការងារក្នុងវិស័យសន្តិសុខ និងសណ្តាប់សារធារណៈជូនប្រជាពលរដ្ឋ ។ ហេីយក៏ស្នើឲ្យប្អូនៗជាសិស្សជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញដែលបានបណ្ដុះបណ្ដាល ទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពការងារ គោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់លើការងារនិងគោរពប្រតិបត្តិច្បាប់ ព្រមទាំងមានអាកប្បកិរិយានិងឥរិយាបថល្អទាំងក្នុងការងារនិងក្នុងសង្គម ដើម្បីធ្វើខ្លួនឱ្យក្លាយជាពលរដ្ឋល្អនិងមន្រ្តីនគរបាលល្អ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋផងដែរ ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងអំពីការវឌ្ឍនភាព កិត្យានុភាព និងឧត្តមភាពរបស់បណ្ឌិត្យសភា ទាំងក្នុងក្របខណ្ឌជាតិនិង អន្តរជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ហើយបច្ចុប្បន្ននេះ បណ្ឌិត្យសភានគរបាលកម្ពុជា ទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចរបស់ខ្លួនជាបន្តបន្ទាប់ដោយការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់ ផ្អែកលើផែនការយុទ្ធសាស្ត្រ បទប្បញ្ញត្តិនានា កម្មវិធីកំណែទម្រង់ ការប្រកាន់ខ្ជាប់នូវគុណតម្លៃទាំង៦របស់ខ្លួន គឺ វិន័យ គុណភាព ក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ ការ ប្តេជ្ញាចិត្ត និងនវានុវត្តន៍ ក្រោមទិសស្លោក «យើងរួមគ្នាកសាងវប្បធម៌គុណភាព»៕







-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


