ព័ត៌មានជាតិ
ចុះមកបិទផ្ទះ ៧ គ្រួសារបន្តបន្ទាប់គ្នា មានពាក់ព័ន្ធអ្នកឆ្លងកូវីដ
ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោកនៅព្រឹកថ្ងៃទី២៦ កក្កដានេះ និងថ្ងៃទី២៥ កក្កដា បានចុះបិទផ្ទះអ្នកជំងឺកូវីដ-១៩ ចំនួន៧គ្រួសារនៅសង្កាត់ទឹកល្អក់ទី១ ដើម្បីកុំឲ្យរីករាលដាលបន្ត ខណៈជំងឺនេះបានកំពុងរីករាលដាលមិនមានការថមថយឡើយនោះ។

មន្ត្រីរដ្ឋបាលសង្កាត់ទឹកល្អក់ទី១ បានអោយដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារប្រចាំការរដ្ឋបាលសង្កាត់ទឹកល្អក់ទី១បានចុះមកបិទផ្ទះអ្នកជំងឺកូវីត១៩សរុបចំនួន៣ទីតាំងក្នុងមូលដ្ឋានសង្កាត់ ក្នុងនោះរួមមាន៖
ទីតាំងទី១មានផ្ទះលេខ១៨៦ ផ្លូវលេខ១៣២ ភូមិ៤ ៖ ១.សួន វិសិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកធនាគារអេសុីលីដា(វិជ្ជមាន)។ ២.សាន នរះវិយ៉ាណា ភេទស្រី អាយុ៣ឆ្នាំ កុមារីបានទៅព្យាបាលទៅពេទ្យរួចហេីយ ។
ទីតាំងទី២ ដែលមានផ្ទះលេខ៨អឺ០ ផ្លូវលេខ២៥៩ ភូមិ១០ ៖ ១.យូ សុខជា ភេទប្រុស អាយុ៧៧ឆ្នាំ នៅផ្ទះ(វិជ្ជមាន)។ ២.អុិន វណ្ណច័ន្ទថា ភេទស្រី អាយុ៤៦ឆ្នាំ នៅផ្ទះ(វិជ្ជមាន)។ ៣.ស៊ាង ស៊ាហេង ភេទប្រុស អាយុ៤៧ឆ្នាំ នៅផ្ទះ (វិជ្ជមាន) បានទៅព្យាបាលនៅពេទ្យរួចហេីយ។
ទីតាំងទី៣ ដែលមានផ្ទះលេខ៧៤ ផ្លូវលេខ១៣២ហ្សិត ភូមិ៧ អ្នកជំងឺឈ្មោះ ទុំ ហៀង អាយុ៥៦ឆ្នាំ និងសុំសំរាកព្យាបាលនៅផ្ទះ។ ក្នុងនោះក្រុមការងារប្រចាំការរដ្ឋបាលសង្កាត់ទឹកល្អក់ទី១ បានយកអំណាយរបស់រាជរដ្ផាភិបាលបានមួយគ្រួសារដែលមានអង្ករ២៥គីឡូ មី១កេះ ទឹកសុីអុីវ១យួរ ត្រីខ១យួរ។

ចំណែកនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារប្រចាំការរដ្ឋបាលសង្កាត់ទឹកល្អក់ទី១ បានបិទផ្ទះសរុបចំនួន៤ទីតាំង ក្នុងនោះ ទីតាំងទី១ មានផ្ទះលេខ៦២ ផ្លូវលេខ១១៨ ភូមិ១៤ ដែលមានសមាជិកសរុបចំនួន៧នាក់ស្រី៣នាក់៖ ១.ប្រាក់ ថាត ភេទប្រុស អាយុ៤៤ឆ្នាំមុខរបរមន្ត្រីរាជការ (អវិជ្ជមាន)។
២.ជុំ ហុឹម ភេទស្រី អាយុ៧៤ឆ្នាំ នៅផ្ទះ(វិជ្ជមាន)។ ៣.សែម សុខុម ភេទស្រី អាយុ៦៥ឆ្នាំនៅផ្ទះ (អវិជ្ជមាន)។៤.ជួប សុថារី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរមន្ត្រីរាជការ(អវិជ្ជមាន)។ ៥.មាន សុថានណារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំសិស្ស(អវិជ្ជមាន)។ ៦.មាន សុភារតនះ ភេទប្រុស អាយុ១៧ឆ្នាំ សិស្ស (អវិជ្ជមាន)។ ៧.មាន សុថានណារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ សិស្ស(អវិជ្ជមាន) អ្នកជំងឺបានឡានពេទ្យមកយកទៅព្យាបាលរួចហេីយ។
ទីតាំងទី២ ដែលមានផ្ទះលេខ២៤៩ ផ្លូវលេខ១៣២ហ្សិត ភូមិ៧ អ្នកជំងឺបានយកទៅព្យាបាលរួចហេីយ។
ទីតាំងទី៣ដែលមានផ្ទះលេខ៦៥ ផ្លូវលេខ១៣៨ ភូមិ៧ ឈ្មោះនៅ ហន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរគ្រូបង្រៀន បានទៅព្យាបាលរួចហេីយ។ ទីតាំងទី៤ដែលមានផ្ទះលេខ១៤៤ ផ្លូវលេខ១៣២ហ្សិត ភូមិ២ អ្នកបានសុំព្យាបាលនៅផ្ទះ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


