Connect with us

ព័ត៌មានជាតិ

ក្រសួង​ហៅ​មន្ត្រី​ត្រួតពិនិត្យ​ដំណើរការ​ប្រឡង​បាក់​ឌុប​ជិត​១០០​នាក់ មក​បណ្តុះបណ្តាល

បានផុស

នៅ

ភ្នំពេញ ​៖ ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ នៅ​ថ្ងៃទី​២៣​ ខែវិច្ឆិកា ​ឆ្នាំ​២០២០ ​បាន​ហៅ​មន្ត្រី​ត្រួតពិនិត្យ​ដំណើរការ​ប្រឡង​បាក់​ឌុប​ជិត​១០០​នាក់ មក​បណ្តុះបណ្តាល​ស្តីពី​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ខណៈ​ការប្រឡង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០២០​ខាងមុខ​។

សិក្ខាសាលា​ស្តីពី​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មកា​រ​អប្បមាទ​ទូទាំងប្រទេស និង​ជំនួយការ​អប្បមាទ​ទូទាំងប្រទេស​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតី​ផាព​លោក បណ្ឌិតសភា​ចា​រ្យ​ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​ដោយមាន​អ្នកចូលរួម​សរុប​ចំនួន​៩៥​រូប ដែល​រួមមាន​ប្រធាន​គណៈមេប្រយោគ​ទូទាំងប្រទេស​ប្រចាំរាជធានី ខេត្ត ២៥​រូប នាយក​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ ២៣​រូប ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី ខេត្ត ២៥​រូប និង​ក្រុមការងារ​ស្នូល គ្រូឧទ្ទេស អ្នកសម្របសម្រួល និង​ជំនួយការ ២២​រូប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ក្រសួង​អប់រំ​ការរៀបចំ​សិក្ខាសាលា​នេះ​ធ្វើឡើង​ដើម្បីឱ្យ​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ២១ ធ្នូ ២០២០ ប្រព្រឹត្តទៅ​ស្របតាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​។

សិក្ខាសាលា​នេះ​បាន​ពិភាក្សា​ផ្តោតទៅលើ​ប្រធានបទ​ចំនួន​បួន​រួមមាន​១.​ការរៀបចំ​យន្តការ​ដំណើរការ​មណ្ឌល​សំណេរ ២.​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មកា​រ​អប្បមាទ​ទូទាំងប្រទេស ៣.​តួនាទី និង​ភារកិច្ច​របស់​ជំនួយការ​អប្បមាទ​ទូទាំងប្រទេស និង ៤.​បទបញ្ញត្តិ និង​កម្រិត​វិន័យ​ចំពោះ​បុគ្គលិក​អប់រំ ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម