ព័ត៌មានជាតិ
កូវីដ បាត់ភ្ញៀវ បាត់ចំណូល អ្នករត់រ៉ឺម៉ក ម៉ូតូឌុប ប្តូរអាជីពថតស្វាបង្ហោះចូល YouTube រកលុយ
ក្រុមម៉ូតូរ៉ឺម៉ក និង ម៉ូតូឌុប ដែលធ្លាប់រកប្រាក់ចំណូលតាមរយ:ភ្ញៀវទេសចរ នៅក្នុងខេត្តសៀមរាបមួយចំនួន បានបង្ខំចិត្តប្តូរអាជីពរបស់ខ្លួន មកថតសកម្មភាពសត្វស្វាក្នុងរមណីយដ្ឋានអង្គរ បង្ហោះទៅក្នុងយូធូប(YouTube) រកប្រាក់ចំណូលប្រចាំថ្ងៃវិញ។
ការប្តូរអាជីពយ៉ាងរហ័សបែបនេះ ក៏ព្រោះតែជំងឺរាតត្បាតកូវីដ-១៩ វាយលុក ធ្វើឲ្យភ្ញៀវធ្លាក់ចុះប៉ះពាល់ប្រាក់ចំណូលប្រចាំថ្ងៃ ទើបត្រូវបង្ខំចិត្តនាំគ្នាសម្រុកទៅចាប់អាជីពថ្មីបែបនេះ។

អ្នកធ្លាប់ប្រកបមុខរបរជាមួយភ្ញៀវទេសចរ មានដូចជា មគ្គុទេសចរណ៍ អ្នករត់ម៉ូតូកង់ ៣ អ្នកលក់វត្ថុអនុស្សាវរីយ៍ចល័ត និង អ្នកលក់ភេសជ្ជ:ចល័តជាដើម។
អាជីពថ្មីដោយថតសត្វស្វានៅរមណីដ្ឋានអង្គរ គឺចែកជា ៣ ក្រុម ដែលក្រុមទី ១ មានគ្នាប្រមាណជា ៥០ នាក់ ថតនៅមុខប្រាសាទអង្គរវត្តផ្នែកខាងកើត។ ឯក្រុមទី ២ មានគ្នាជាង ៦០ នាក់ ថតនៅបរិវេណប្រាសាទបាយ័ន និង ក្រុមទី ៣ មានគ្នាជាង ២០ នាក់ ថតនៅបរិវេណវត្តព្រះអង្គសាងទុក។
អ្នកប្រមាញ់រូប ម្នាក់ ក្នុងចំណោមជាង ១០០ នាក់ លោក វ៉ន សំបូរ បានបរិយាយថា ព្រលឹមស្រាងៗពួកគាត់ បានទៅដល់ទីតាំងរៀងខ្លួន ដើម្បីត្រៀមចាំផ្តិតយករូបភាព ដែលពួកគាត់យល់ថា សកម្មភាពណាដែលល្អ ហើយដាក់បង្ហោះក្នុងយូធូប មានភាពទាក់ទាញ គេមើលច្រើន។ ប្រសិនបើថតបានរូបភាព ល្អបង្ហោះចូលក្នុងយូធូប មានការចូលមើលច្រើន ក៏ទទួលបានប្រាក់ពីខាងយូធូបមកវិញច្រើន ទៅតាមចំនួនដែលយូធូបកំណត់។ លោកបន្តថា កាលមិនទាន់មានជំងឺកូវីដ រូបលោក ជាមគ្គុទេសភាសាអង់គ្លេស និង ជាអ្នកប្រមាញ់រូបភាពសត្វស្លាប។
ក្រៅពីបកប្រែពន្យល់ឲ្យភ្ញៀវយល់អំពីប្រាង្គប្រាសាទដ៏ល្បីល្បាញរបស់ខ្មែរ ក៏បាននាំភ្ញៀវទៅទស្សនាបឹងទន្លេសាប ឬ បឹងធម្មជាតិនានា ដែលសំបូរសត្វស្លាប និង ថតរូបភាពសត្វស្លាបលក់ឲ្យភ្ញៀវទៀតផង។ ប៉ុន្តែក្រោយជំងឺនេះវាយលុក ធ្វើឲ្យសេដ្ឋកិច្ចគ្រួសារធ្លាក់ដល់កម្រិតសូន្យ ទើបរូបលោកបង្ខំចិត្តមកចាប់យកអាជីព ថតសត្វស្វាបង្ហោះចូលយូធូបដើម្បីរកប្រាក់បែបនេះ។
អ្នកប្រមាញ់រូបភាពរូបនេះ បន្ថែមថា ក្នុងចំណោមជាង ១០០ នាក់ ដែលថតស្វាបង្ហោះចូលយូធូប មានអ្នកខ្លះបាន ១ ខែ ១០០ ដុល្លារ អ្នកខ្លះបានដល់ ៣០០ ដុល្លារ ខ្លះបានក្រោម ១០០ រូបលោកបានជាង ១០០ ដុល្លារ ឯអ្នកខ្លះទៀតមិនបានសោះក៏មានដែរ។ ពីព្រោះយូធូប ទាល់តែលុយដែលបង្ហោះនោះបានចាប់ពី ១០០ ដុល្លារឡើង ទើបធ្លាក់ចូលកុងធនាគារ តែបើ ១ ខែមិនបាន ១០០ ដុល្លារទេ មិនធ្លាក់ចូលកុងឡើយ។ ចឹងហើយទើបអ្នកខ្លះប្រើពេល ៣ ទៅ ៤ ខែ មិនទាន់បាន ១០០ ផង។
ចំពោះរូបភាពដែលទាក់ទាញ មានអ្នកចូលមើលច្រើន លោក សំ បូរ ប្រាប់ថា ជារូបដែលមេបក្សប្រយុទ្ធ (ខាំ) គ្នាការពារហ្វូង ដូចជា ហ្វូងព្រៃ ចូលមកហ្វូងប្រចាំប្រាសាទជាដើម។ រូបភាពទាក់ទាញមនុស្សចូលមើលច្រើនចំនួន (K) កើនឡើង ហើយលុយក៏កើនឡើងដូចគ្នា។ តែក៏តាមប្រទេសចូលមើលផងដែរ។ ចំនួន(K) ដូចគ្នា ប្រទេសអាមេរិក ឡើងលុយច្រើន ជាងបណ្តាប្រទេស។ អីចឹងទេ អ្នកជំនាញខាងហ្នឹង ទើបអាចមករកប្រាក់ពីយូធូបបាន ព្រោះពេលខ្លះលុយឡើងជិតបាន ១០០ ដុល្លារហើយ តែយើងបង្ហោះរូបភាពលក្ខណ:សាហាវរន្ធត់ យូធូប បិទឆាណែលចោល បាត់ទាំងលុយអស់ទៀត។
ចំណែក លោក ម៉ៅ អតីតអ្នកប្រកបមុខរបរដឹកភ្ញៀវ ក៏បានឲ្យដឹងប្រហាក់ប្រហែលគ្នាថា ការរកលុយពីយូធូប បើរូបភាពមិនទាក់ទាញ គឺមិនមានអ្នកចូលមើល តែបើរូបសាហាវពេកយូធូបបិទឈើណែលចោល។ តែអ្វីដែលប្រយត្ន័នោះ គឺ មិនអាចចូលថតសត្វស្វាក្នុងប្រាសាទនោះទេ ព្រោះអាចប៉ះពាល់រូបចម្លាក់ផ្សេងៗជាដើម។
សូមបញ្ជាក់ថា កាលពីកន្លងទៅនេះ ក្រុមអ្នកថតសត្វស្វានៅប្រាសាទបាយ័ន ធ្លាប់ផ្ទុះប្រតិកម្មម្តងហើយដោយចោទថា ចាប់ស្វាដែលតួអង្គ ចេញមិនឲ្យពួកគាត់ថត។ ប៉ុន្តែមន្ត្រីជំនាញ បញ្ជាក់ថា រដ្ឋបាលព្រៃឈើ និងអាជ្ញាធរអប្សរាចាប់នេះ គឺជាស្វាដែលកាចបង្កគ្រោះថ្នាក់ដល់មនុស្សយកទៅលែងឯភ្នំតាម៉ៅ។
លោក យឹម ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើបាគង បានឲ្យដឹងថា ស្វានៅក្នុងរមណីយដ្ឋានអង្គរ មានប្រហែលជាង ២០០ ក្បាល។ បច្ចុប្បន្ន អាជ្ញាធរអប្សរា ជាអ្នកគ្រប់គ្រង តែខាងលោក ក៏មានភារកិច្ចជួយថែរក្សាដូចគ្នាដែរ។ ឯការចាប់ស្វាចេញពីព្រៃអង្គរកន្លងទៅ ព្រោះវាកាចខ្លាំង ដែលផ្តើមចេញពីការឲ្យចំណីស៊ី។ សត្វស្វាទាំងនោះ បង្កគ្រោះថ្នាក់ដល់ពលរដ្ឋ និង ភ្ញៀវជាច្រើននាក់៕
អត្ថបទ ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


