ព័ត៌មានជាតិ
ចេញអូប័រសង្គ្រោះស្ត្រីមានផ្ទៃពោះរអិលដួលសន្លប់ ទាំងភ្លៀងខ្យល់ រលកខ្លាំង
ស្ត្រីមានផ្ទៃពោះវ័យ ២៥ ឆ្នាំ រស់នៅលើកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ បានជួបឧប្បត្តិហេតុវិលមុខរអិលដួល ហើយត្រូវការជំនួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ស្របពេលដែលអាកាសធាតុមានភ្លៀង ខ្យល់ និងរលកធំៗ។
ស្ត្រីរងគ្រោះឈ្មោះ សែត ចន្ថា អាយុ ២៥ ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។

លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានឱ្យដឹងថា ស្ត្រីរងគ្រោះវិលមុខហើយរអិលដួលសន្លប់ ហើយត្រូវការជំនួយសង្គ្រោះបន្ទាន់ ដូច្នេះក្រុមការងារសង្គ្រោះរបស់លោក បានចេញដំណើរភ្លាមៗ ដឹកបញ្ជូនមកមន្ទីរពេទ្យបើ ទោះបីមានភ្លៀងខ្លាំង មានខ្យល់កន្រ្ទាក់ កម្ពស់រលកធំៗ ក៏ដោយការជួយសង្គ្រោះជីវិតមនុស្សគឺត្រូវតែធ្វើឲ្យលឿនបំផុត។

ស្រ្តីរងគ្រោះត្រូវបានដឹកតាមអូប័រពេទ្យល្បឿនលឿនមកដល់ដីគោកក្រុងព្រះសីហនុ ហើយដឹកបន្តតាមរថយន្តសង្គ្រោះក្រុមហ៊ុនGTVC របស់លោកឧកញ៉ាផ្ទាល់ យកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុនៅល្ងាចថ្ងៃដដែល។ឥឡូវប្អូនស្រីបានបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដោយសុវត្ថិភាពហើយ។

លោកឧកញ៉ា ទៀ វិចិត្រ ឱ្យដឹងបន្ថែមថា បច្ចុប្បន្នដើម្បីងាយស្រួលក្នុងការជួយ សង្គ្រោះ ពលរដ្ឋដែល ត្រូវការសង្គ្រោះបន្ទាន់ក្រៅពីអូប័រពេទ្យល្បឿនលឿនលោកឧកញ៉ាក៏បានទិញរថយន្តសង្គ្រោះថ្មីនិងទំនើបសេរីឆ្នាំ២០២១ មួយគ្រឿងទៀត មកបម្រើការងារជួយសង្រ្គោះប្រជាពលរដ្ឋផងដែរ៕ ដោយៈ កោះពស់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


