ព័ត៌មានជាតិ
សម្ដេច ស ខេង ឱ្យពន្យារពេល រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យពន្យារពេលនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយមិនទាន់មានសញ្ញាធូរស្រាល នៃការរីករាល នៃវីរុសកូវីដ១៩នៅឡើយ ជាពិសេសការរកឃើញនូវករណីនាំចូលប្រភេទវីរុសបំប្លែងថ្មី (Delta) នេះបើយោងតាមលិខិតផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

ក្នុងលិខិតដែលកម្ពុជាថ្មី ទើបទទួលបាននៅថ្ងៃនេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ដោយសារស្ថានការណ៍នៃការរាតត្បាតជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ “២០កុម្ភៈ” នៅតែបន្តរីករាលដាល និងមិនទាន់មានសញ្ញាធូរស្រាលនៅឡើយ ហើយទន្ទឹមនេះ ក្រសួងសុខាភិបាល ក៏បានប្រកាសរកឃើញនូវករណីនាំចូលប្រភេទវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី (Delta) ដែលវា មានសមត្ថភាពឆ្លងលឿនរហ័ស និងកាចសាហាវគួរឲ្យព្រួយបារម្ភ។
ដូច្នេះ ដើម្បីបន្តចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ ស្របតាមគោលការណ៍ណែនាំរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទាំងអសើ ត្រូវពន្យាពេលការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រហូតដល់មានការណែនាំជាថ្មី។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យអភិបាលរាជធានី ខេត្ត ទាំងអស់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមាន ហើយការរៀបចំវេទិកានោះ ត្រូវអនុវត្តវិធានការសុខាភិបាល៕ កោះកែវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


