ព័ត៌មានជាតិ
មានចម្ងល់ពីការចាក់វ៉ាក់សាំងដល់កុមារ សូមទាក់ទងតាមលេខទាំង ០៩ ខ្សែនេះ
ក្រសួងសុខាភិបាលបានប្រកាសលេខទំនាក់ទំនង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានចម្ងល់ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ចំពោះកុមារ និងយុវវ័យ អាចទំនាក់ទំនងសាកសួរបាន។
សូមទំនាក់ទំនងតាមលេខទូរស័ព្ទខាងក្រោមនេះ៖
ក- ក្រុមការងារទំនាក់ទំនងសាធារណៈ/លេខាធិការដ្ឋាន៖
០១២ ៧៧៧ ៧៦០ / ០៨៩ ៩៨០ ៦៦៦ / ០១២ ៩០៤ ៣៨៥
ខ-ក្រុមការងារចុះឈ្មោះ និងប្រព័ន្ធព័ត៌មានវិទ្យា៖
០១២ ៨៩៧ ០៤៣ / ០៨៥ ៧៧៧ ០៥៦ / ០១២ ៨៦៨ ៦៤០
គ-ក្រុមការងារសុវត្ថិភាពវ៉ាក់សាំង និងប្រាស្រ័យទាក់ទងហានិភ័យ៖
០១២ ៨៨៧ ៣៨៧ / ០១២ ៨៣៦ ៨៦៨ / ០១២ ៨៩១ ៥២៧
យុទ្ធនាការចាក់វ៉ាក់សាំងចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូរ៉ាក់) ដល់កុមារ និងយុវវ័យចាប់ផ្តើមពីថ្ងៃ ០១ សីហានេះតទៅ។ ដំណើរការចាប់ផ្តើមនឹងផ្តល់អាទិភាពដំបូងចំពោះកូនចៅឥស្សរជនជាន់ខ្ពស់ នៅតាមទីតាំងដែលបានកំណត់។
ក្រសួងសុខាភិបាលបានណែនាំពីការដំណើរការចំពោះគ្រប់កុមារ និងយុវវ័យដែលត្រូវមកចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវយកមកជាមួយនូវឯកសារមួយចំនួនដូចខាងក្រោម៖
-កុមារអាយុចាប់ពី១២ ដល់អាយុក្រោម១៥ឆ្នាំ សូមយកមកជាមួយនូវសំបុត្រកំណើត ឬសៀវភៅស្នាក់នៅឬសៀវភៅ គ្រួសារ ឬលិខិតឆ្លងដែន
-យុវវ័យចាប់ពីអាយុ១៥ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ត្រូវយកមកជាមួយនូវសំបុត្រកំណើត ឬគ្គិសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែនភ្ជាប់មកជាមួយ។
ជាមួយគ្នានេះ ត្រូវបំពេញលិខិតព្រមព្រៀងអនុញ្ញាតឱ្យកុមារ និងយុវវ័យ ចាក់វ៉ាក់សាំងកូដ-១៩ ដោយមានភ្ជាប់មកជាមួយ ជាលាយលក្ខណ៍អក្សរពីសំណាក់៖
– មាតា-បិតា ឬអាណាព្យាបាល។ ក្នុងករណី កុមារ ឬយុវវ័យនោះស្នាក់នៅឆ្ងាយពីមាតា-បិតា ឬអាណាព្យាបាល តម្រូវឱ្យមាតា-បិតា ឬអាណាព្យាបាល បំពេញនូវលិខិតព្រមព្រៀងនេះជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញ មកកូនចៅ ដើម្បីផ្តល់ឱ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំង
– អ្នកគ្រប់គ្រងចំពោះកុមារកំព្រាដែលរស់នៅតាមមណ្ឌល
– អាជ្ញាធរមូលដ្ឋានក្នុងករណីក្មេងកំព្រាដែលពុំមានអាណាព្យាបាល ឬមិនមានទីតាំងស្នាក់នៅពិតប្រាកដ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


