អាជ្ញាធរ​ខេត្ត​សៀមរាប កំពុង​ត្រៀម​ខ្លួន ក្នុងការ​បិទ​ខ្ទប់ និងហាមឃាត់​ការ​ធ្វើ​ដំណើរ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​សៀមរាប កំពុង​ត្រៀម​ខ្លួន ក្នុងការ​បិទ​ខ្ទប់ និងហាមឃាត់​ការ​ធ្វើ​ដំណើរ​

បានផុស

នៅ

​លោក​ ពៅ ប៊ុន ធឿន អភិបាលស្រុក​ជីក្រែង បាន​ប្រាប់​កម្ពុ​ជាថ្មី​យើង​ថា ចាប់ពី​ថ្ងៃ​ទី​២៩​ ខែកក្កដា​ឆ្នាំ​២០២១ អាជ្ញាធរ​ស្រុក​បាន​ចុះ​ដាក់​ប៉ុស្តិ៍ ត្រួត​ពិនិត្យ​ការ​ធ្វើដំណើររបស់ប្រជាពលរដ្ឋជា​ធម្មតា សិន រង់ចាំ​អាជ្ញាធរខេត្ត ការអនុវត្ត​តាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការ​ហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​ខ្ទប់ ខេត្ត​ចំនួន៨ ដែល​មាន​ខេត្ត​សៀមរាប​ផង​ដែរ​ នៅ​ម៉ោង ២៤ និង ០០​នាទី យប់​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែ​កក្កដា ២០២១ ជា​បណ្តោះអាសន្ន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ពៅ ប៊ុនធឿន ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០២១​នេះ​ថា បន្ទាប់ពី​អាជ្ញាធរ​បាន​ចាប់ផ្តើម​អនុវត្ត​ការ​ត្រួ​ត​ពិនិត្យ​ការ​ធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​នៅ​ព្រំប្រទល់​ខេត្ត​សៀមរាប និង​កំពង់ធំ​ចាប់ពី​ម៉ោង​សូន្យ​មក ឃើញ​ស្ថានភាព​អ្នកដំណើរ​ចូល​មក​កាន់​ខេត្ត​សៀមរាប ទិសដៅ​មកពី​ខេត្តកំពង់ធំ គឺ​មិន​មាន​ប្រជាពលរដ្ឋ​សម្រុក​មក​ច្រើន​នោះ​ទេ។

ជាក់ស្តែង​នៅ​ថ្ងៃទី​២៩​កក្កដា​នេះដែរ​ គឺ​មានតែ​រថយន្ត​ដឹកទំនិញ និង​រថយន្ត​ផ្សេងៗ​ទៀត ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុញ្ញាត​តែប៉ុណ្ណោះ។ រាល់​ការ​ធ្វើ​ចរាចរណ៍​របស់​រថយន្ត​ដឹកទំនិញ ចំពោះ​អ្នកបើកបរ​រថយន្ត​នី​មួយៗ ក៏​ត្រូវ​បាន​ត្រួតពិនិត្យ​សុខភាព​បឋម និង​មានការ​កត់ត្រា​ទុក​ផងដែរ។ លោក​បន្ត​ថា ការដែល​ប្រជាពលរដ្ឋ​មិន​សម្រុក​មក​ច្រើន​នេះ ប្រហែលជា​បងប្អូន​ប្រជាពលរដ្ឋ​បាន​យល់​ច្បាប់​ពី​គោលបំណង​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បិទ​បែបនេះ ហើយ​ការ​មកលេង​ខេត្ត​សៀមរាប ក៏​មិនដឹង​លេង​នៅទីណា​ដែរ ព្រោះថា​គ្រប់​រមណីយដ្ឋាន​ទេសចរណ៍​ក៏​ត្រូវ​បាន​បិទ​អស់ហើយ​ផង​ដែរ។

ម្យ៉ាងទៀត​ដោយ​ប្រជាពលរដ្ឋ ដោយមាន​ការយល់ដឹង ចំពោះ​ស្ថានភាព​ក្នុងពេល​បច្ចុប្បន្ន​នេះ ដោយ​មិន​បាន​ធ្វើ​ចាកចេញ​ពី​លំនៅឋាន​របស់​ខ្លួន ដែល​គ្មាន​ការចាំបាច់​នោះ ក្នុង​ការ​ចូលរួម​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​ឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វីដ​១៩​ ជា​សហគមន៍ ព្រមទាំង​ព្រួយបារម្ភ នៅ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ពេល​ធ្វើដំណើរ និង​ឲ្យ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ សំខាន់​ក្នុង​ពេល​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​យើង​ខាងមុខ។

សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៩​ ខែ​កក្កដា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​បានសម្រេច​ការ​ហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំងប្រទេស ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩។

ការហាមឃាត់​ក្នុង​ការ​ធ្វើដំណើរ​ឆ្លងកាត់​ចេញ​-​ចូល នៅ​ខេត្ត​ចំនួន​៨ ក្នុងនោះ​ក៏មាន​ខេត្តសៀមរាប​ផង​ដែរ មិន​ឲ្យ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ជា​បណ្តោះអាសន្ន សម្រាប់​រយៈពេល​១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ម៉ោង​សូន្យ​នៃ​ថ្ងៃទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១១ រហូតដល់​ថ្ងៃទី​១២ ខែសីហា ​ឆ្នាំ​២០២១ ក្នុង​គោលបំណង​ប្រយុទ្ធ​ប្រឆាំង​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​បម្លែង​ថ្មី​ពី​ភូមិសាស្ត្រ​នៃ​ខេត្ត​មួយទៅ​ភូមិសាស្ត្រ​នៃ​ខេត្ត​មួយទៀត។ ករណី​សំខាន់​ចំពោះ ភូមិសាស្ត្រ​ដែល​មាន​៨​ខេត្ត ក្នុង​នោះ​ក៏​មាន​ខេត្ត​សៀមរាប​ផង​ ដែល​ត្រូវ​បិទ​ខ្ទប់​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់ ចេញ​-​ចូល ទៅវិញទៅមក​នេះ​ទេ៕​

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាជិក​ព្រឹទ្ធសភា ​ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​រស់នៅក្នុង​បឹង​ទន្លេសាប​ឃុំ​ផាត​សណ្តាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

រថយន្ត​ព្រុស​២​គ្រឿង ពណ៌ដូចគ្នា​ ស្លាក​លេខ​ដូច​គ្នា ផ្អើល​សមត្ថកិច្ច​ឃាត់​យក​ទៅ​ប៉ុស្តិ៍​សួរនាំ

ព័ត៌មានជាតិ៦ ម៉ោង មុន

មាន​មូលហេតុ និង​អត្ថប្រយោជន៍​ចំនួន​៤ ដែល​នាំ​ឲ្យ​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ កំពូល​អាស៊ី​-​អឺរ៉ុប

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​នឹង​សម្រេច​បិទ​ផ្សារ​ដើម​ក្រឡាញ់​ ដាក់​ជា​តំបន់​ក្រហម​បន្ទាប់​ពី​មានការ​ផ្ទុះ​នៅ​ជំងឺ​កូ​វីដ ១៩ ខ្លាំង​ធ្ងន់ធ្ងរ

ព័ត៌មានជាតិ៦ ម៉ោង មុន

តំណាង​កម្ពុជា​នៅ​ហ្សឺ​ណែវ ប្រាប់​គណៈប្រតិភូ​បារាំង និង​អាមេរិក​ថា ការតស៊ូ​មតិ ដើម្បី​សិទ្ធិមនុស្ស ចាំបាច់​ត្រូវតែ​ចាប់ផ្តើម​ពី​ប្រទេស​ខ្លួនឯង​ជាមុន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services