ព័ត៌មានជាតិ
ចោរស្រីម្នាក់ លួចម៉ូតូពីបាត់ដំបង គេចខ្លួនបាន២ថ្ងៃ មកជាប់អន្ទាក់នៅខេត្តបន្ទាយមានជ័យ
ចោរស្រីវ័យ៣៣ឆ្នាំម្នាក់ ហ៊ានលួចម៉ូតូតាំងពីខេត្តបាត់ដំបង ហើយយកមកលាក់ទុកនៅខេត្តបន្ទាយមានជ័យ តែគេចមិនផុត ត្រូវសម្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០២១។
កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌលខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវចោរលួចម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាក បាត់ដំបង1AD-4151កម្លាំងនគរបាលឈានដល់ចាប់ចោរនេះ បាននៅចំណុចផ្ទះខ្ទម អមផ្លូវរថភ្លើង ស្ថិតក្នុងភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

នគរបាលជំនាញបានឲ្យដឹងថា ម៉ូតូដែលបាត់នោះនៅថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២១ នៅចំណុចផ្សារបាដាក ភូមិបាដាក ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវបានចោរស្រីម្នាក់ឈ្មោះ រី សារ៉ាវ ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិចារថ្មី ឃុំគោកបល្ល័ង ស្រុកកមង្គលបូរី ខេត្តបន្ទាយមានជ័យ លួចយកមកលាក់ទុកនៅចំណុចផ្ទះខ្ទម អមផ្លូវរថភ្លើង ស្ថិតក្នុងភូមិដុងអារញ្ញ។
នគរបាលជំនាញបានបន្តទៀតថា ចោរស្រីដែលសមត្ថកិច្ចចាប់បាននោះ ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ ជនសង្ស័យ រួមជាមួយវត្ថុតាងម៉ូតូក្រោយពីចាប់ខ្លួនហើយ បានប្រគល់ទៅឲ្យទៅកម្លាំងស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបងអនុវត្តបន្តតាមនីតិវិធី៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា៩ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi



