ព័ត៌មានជាតិ
ខឹងគេរអ៊ូរឿងមិនជួយគាស់គល់ធ្នង់ បុរសម្នាក់យកដងចបកាប់វាយក្បាលជនរងគ្រោះហើយព្យាយាមគេចខ្លួន
ជនរងគ្រោះម្នាក់ធ្វើការជាមួយជនសង្ស័យគ្រាន់តែរអ៊ូរឿងជីកគល់ធ្នង់ថា មិនព្រមជួយជីកគ្នាពេលចែកលុយបានស្មើរគេ ជនដៃដល់វាយ២ដងចបកាប់ត្រូវក្បាលបណ្តាលឲ្យរបួសធ្ងន់។
រឿងនេះកើតឡើងនៅវេលាម៉ោង៥និង១០នាទីទាបភ្លឺ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចគោកស្វាយចម្ងាយប្រហែល២,០០០ម៉ែត្រ ខាងកើតភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយ មានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា មុនពេលកើតហេតុមានមនុស្ស១ក្រុមមានគ្នា៥នាក់ ១ឈ្មោះ ច្រឹក ឆវន្ត អាយុ២២ឆ្នាំ។ ២ឈ្មោះ វុធ រ៉ាវីន ប្រុសអាយុ២៩ឆ្នាំ ។ ៣ឈ្មោះ ហួ ម៉ាប់ ប្រុសអាយុប្រហែល៣១ឆ្នាំ។ ៤ឈ្មោះ ច្រឹក ឆវ៉ាត់ ប្រុសអាយុ២៥ឆ្នាំ។ ទាំង៤នាក់ មានទីលំនៅភូមិបែកចានចាស់ ឃុំស្វាយចេក ។ ៥ឈ្មោះ ងោល ប្រុស អាយុប្រហែល៣០ឆ្នាំនៅភូមិតាអុងលិចឃុំស្វាយចេក។ អ្នកទាំង៥នាក់បាននាំគ្នាទៅជីកគាស់ដើមធ្នង់នៅចំណុចគោកស្វាយ ចម្ងាយប្រហែល២.០០០ម៉ែត្រ ខាងកើតភូមិខ្វាវលិច នៅពេលកំពុងតែជីកគាស់ឈ្មោះ ងោល ជាជនរងគ្រោះបានរអ៊ូដាក់ ឈ្មោះ ច្រឹក ឆវន្ត ថា មិនសូវជួយជីក ពេលដែលបានលុយមិនត្រូវយកស្នើគេដែលជាអ្នកខំជីកនោះទេ ។ដោយលឺដូច្នោះឈ្មោះ ច្រឹក ឆវត្ត ជាជនដៃខឹងក៏បានវាយទៅលើឈ្មោះ ង៉ោល ដែលកំពុងជីកគាស់គល់ធ្នង់ដោយពុំដឹងខ្លួនចំនួន២ដងចបកាប់ត្រូវចំក្បាល បណ្តាលឲ្យបែកហូរឈាមជោគខ្លួន ហើយព្យាយាមរត់គេចខ្លួន ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលស្រុកស្វាយចេក បានចេញអន្តរាគមន៍ចាប់ឃាត់ខ្លួនជនដៃដល់បានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននរបាលខេត្ត ចាត់ការបន្តតាមនិតិវិធីច្បាប់។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរីភ្លាមៗផងដែរ៕
អត្ថបទ ៖ វ៉ាន់ ណាង

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


