ព័ត៌មានជាតិ
អាជ្ញាធរខេត្តបន្ទាយមានជ័យ ផ្តល់ស្បៀងអាហារ និងថវិកាដល់កងកម្លាំងយោធា
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យកាលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅសាលាបានអញ្ជើញសំណេះសំណាល និងផ្តល់អំណោយឧបត្ថម្ភរបស់រដ្ឋបាលខេត្ត មានជាស្បៀងអាហារ ថវិកា ជូនដល់កងកម្លាំងយោធាអង្គភាពចំណុះយោធភូមិភាគទី៥ កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលបានចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្ត។
អំណោយផ្តល់ជូនកងកម្លាំងកងទ័ពចាក់វ៉ាក់សាំង រួមមាន:
១.កងទ័ពក្រុមទី១ ថវិកា១លានរៀល, អង្ករ២០០០គីឡូក្រាម, មី១២កេស, ទឹកស៊ីអ៊ីវ៤០យួរ ទឹកត្រី៤០យួរ, ត្រីខ២កេស, ស្ករស២០គ.ក្រ, ប៊ីចេង៦គី.ក្រ, ខ្ទឹម១០គី.ក្រ។
២.កងទ័ពក្រុមទី២ ថវិកា១លានរៀល អង្ករ២០០០គីឡូក្រាម មី ១២កេស ទឹកស៊ីអ៊ីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ីចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ។
៣. កងទ័ពក្រុមទី៣ ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹក ស៊ីអ៊ីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ីចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ។
៤.កងទ័ពក្រុមទី៤ ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកស៊ីអ៊ីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ីចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ។
៥.កងទ័ពក្រុមទី៥ ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកសុីអុីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ីចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ។
៦.ស្នងការដ្ឋាននគរបាលខេត្ត ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកស៊ីអ៊ីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ីចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ។
៧.កងរាជអាវុធហត្ថខេត្ត ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកស៊ីអ៊ីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ីចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមថ្លែងការអរគុណ និងកោតសរសើរចំពោះស្មារតីនៃការចូលរួមទាំងយប់ថ្ងៃរបស់កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យទាំងអស់ ក្នុងការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ និងបណ្តាក្រុង/ស្រុកមួយចំនួនទៀត ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ជាដំណើរការចាក់ដូសទី២ ជូនដល់ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ តាមទីតាំងក្នុងសង្កាត់មួយចំនួន។


ឯកឧត្តមអភិបាលខេត្ត អំពាវនាវដល់កងកម្លាំងគ្រូពេទ្យទាំងអស់ បាននិងកំពុងបំពេញបេសកកម្ម សូមចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។


ឯកឧត្តមក៏បានផ្ញើសារជូនពរដល់កងកម្លាំងកងទ័ពទាំងអស់ប្រកបដោយសុខភាពល្អ ជោគជ័យគ្រប់បេសកកម្មការងារជូនជាតិ និងប្រជាជន ជៀសឆ្ងាយពីជំងឺកូវីដ១៩ ទាំងអស់គ្នា៕
អត្ថបទ៖ អពៅ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត



