Connect with us

ព័ត៌មានជាតិ

ថ្ងៃដំបូងចាក់វ៉ាក់សាំង​​កុមារ និង​យុវវ័យ​ផុសផុលសម្រុកទៅចាក់ជិត ៤០​ទីតាំង

បានផុស

នៅ

នៅថ្ងៃដំបូង នៃការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុ ១២-១៧ ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មាន កុមារនិងយុវវ័យយ៉ាងច្រើនលើសលប់បានសម្រុកមកទទួលការចាក់វ៉ាក់សាំង ទៅតាមការចាត់ចែងរបស់អាជ្ញាធរ​រាជធានីភ្នំពេញនិងក្រសួងសុខាភិបាល ពេញៗមណ្ឌល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរខណ្ឌ សង្កាត់បានយកចិត្តទុកដាក់យ៉ាងខ្លាំងពិសេស គឺការរៀបចំសណ្តាប់ធ្នាប់ និងជំរុញឱ្យរក្សាគម្លាតសុវត្ថិភាពសង្គមនៅតាមទីតាំងទាំង ៣៩ កុំឱ្យរីករាលដាលជំងឺកូវីដ១៩។

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានព្រមានរួចហើយ ថាអាជ្ញាធរខណ្ឌ សង្កាត់ ភូមិ គឺមិនអនុញ្ញាតឱ្យមានការយកលុយ ជាថ្នូរនៃការផ្តល់ប័ណ្ណចាក់សាំងជូនកុមារជាដាច់ខាត។

បើមានករណីបែបនេះនឹងមានបញ្ហាប្រឈមជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ពោលគឺរដ្ឋបាលរាជធានីភ្នំពេញ មិនមានការយោគយល់ឡើយ។

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសការចាក់វ៉ាក់សាំងដូសទី១ ចាប់ពីថ្ងៃទី១ដល់១៤ ខែសីហា ឆ្នាំ២០២១ និងដូសទី២ ចាប់ផ្តើមពីថ្ងៃទី២២ ខែសីហា ដល់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។

ចំពោះកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវយកមកជាមួយនូវឯកសារមួយចំនួន ដូចជា សំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន។

យុវវ័យចាប់ពីអាយុ១៥ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ត្រូវយកមកជាមួយនូវសំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែនភ្ជាប់មកជាមួយការចាក់​វ៉ាក់​សាំង​កូវីដ-១៩ ដល់កុមារ និងយុវវ័យមានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាត ឱ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជាលាយលក្ខណ៍អក្សរពីសំណាក់ មាតាបិតា និងអាណាព្យាបាល ក្នុងករណីកុមារ ឬយុវវ័យនោះស្នាក់នៅឆ្ងាយពីមាតាបិតា ឬអាណាព្យាបាលតម្រូវឱ្យមាតាបិតា និងអាណាព្យាបាលបំពេញនូវលិខិតព្រមព្រៀងនេះ ជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញមកបុត្រធីតា ឬសាច់ញាតិ ដើម្បីផ្តល់ឱ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំងផ្ទាល់។

អ្នកគ្រប់គ្រងចំពោះកុមារកំព្រា ដែលរស់នៅតាមមណ្ឌល។ក្នុងករណីកុមារ និងយុវវ័យនោះជាជនអនាថា ដែល​​ពុំមានអាណាព្យាបាល ឬមិនមានទីតាំងស្នាក់នៅពិតប្រាកដ ត្រូវមានលិខិតបញ្ជាក់ចេញ ដោយអាជ្ញាធរមូលដ្ឋាន៕ ដោយៈ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម