Connect with us

ព័ត៌មានជាតិ

គម្រោងចម្រាញ់ប្រេង​បរាជ័យ តែបានមាស១៣៧ គីឡូក្រាមក្នុង១ថ្ងៃ

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍នៅព្រឹកនេះថា គម្រោងចម្រាញ់ប្រេងក្នុង១ថ្ងៃ ៥៧០០ បារ៉ែលនោះ បានបរាជ័យហើយ ឥឡូវបានតែ១០០០ បារ៉ែលប៉ុណ្ណោះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចបញ្ជាក់ថា តាមគម្រោង ដែលយើងថា នឹងផលិតបានក្នុងមួយថ្ងៃ៥៧០០ បារ៉ែលនោះ ឥឡូវនេះមួយថ្ងៃបានតែ ១០០០ បារ៉ែលប៉ុណ្ណោះ ហើយឥឡូវនេះក្រុមហ៊ុនក្ស័យធនទៀត ហើយក៏ប៉ាល់ដែលយើងបូមដាក់នោះ រត់ចេញទៅបាត់ទៀត ប៉ុន្តែដោយប្លុកប្រេងនៅច្រើន យើងកំពុងតែបន្តការខិតខំរកបន្តទៀត។

សំណាងយើងបានមាស ត្រឹមតែអំឡុងមួយខែ មាសដែលយើងចម្រាញ់បានរហូតដល់ទៅ១៣៧គីឡូក្រាម តែមាសនេះ មិនទាន់មាស៩៥ ភាគរយនោះទេ ជាមាសដុំ មានដុំខ្លះ១០ គីឡូក្រាម ដុំខ្លះ១៥ គីឡូក្រាម ដុំខ្លះ៥ គីឡូក្រាម៕

ដោយៈ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម